ព្រឹតិ្តការណ៍ថ្មីៗ

យុវតី ចង (ក) សម្លាប់ខ្លួនព្រោះធ្លាក់បាក់ឌុប ប្រហែលមិនដឹងលទ្ធផលប្រលង មានការកែតម្រូវទេ?

2 ខែ មុន 184189 តូ សុផល

យោងតាមPAGE ផ្លូវការណ៍របស់ ក្រសួងអប់រំ (MoEYS Cambodia) បានសរសរថា ៖ គណៈកម្មការបានរកឃើញថា ដំណើរការបូកស្រង់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រមានបញ្ហាបច្ចេកទេសដែលប៉ះពាល់ដល់ពិន្ទុវិញ្ញាសាគណិតវិទ្យារបស់ថ្នាក់វិទ្យាសាស្ដ្រ ក្នុងមណ្ឌលមួយចំនួន ដោយសារកម្មវិធីកុំព្យូទ័រមិនបានបូកស្រង់ពិន្ទុមុខវិជ្ជាគណិតវិទ្យា របស់បេក្ខជនចំនួន៧៤០បន្ទប់។

បន្ទាប់ពីដោះស្រាយបញ្ហាបច្ចេកទេសរួច លទ្ធផលនៃការប្រឡងមានដូចតទៅ ៖ បេក្ខជនជាប់សរុប ៧៦០៣៤នាក់ ត្រូវជា ៦៧.០៧ភាគរយ ។

បេក្ខជនជាប់និទ្ទេស A មានចំនួន៤០៨នាក់ និទ្ទេស B ចំនួន ២ ២២២នាក់ និទ្ទេស C ចំនួន ៦ ០៤១នាក់ និទ្ទេស D ចំនួន១៥ ១៨០នាក់ និងនិទ្ទេស E ចំនួន ៥២ ១៨៣នាក់។
ដោយឡែកសំរាប់ថ្នាក់វិទ្យាសាស្ត្រសង្គមមិនមានការប៉ះពាល់ទេ។

ទម្រាំតែខាងក្រសួងអប់រំ រកខុស និងកែតម្រូវវិញ តើមានសិស្សានុសិស្ស និងអាណាព្យាបាលប៉ុន្មាននាក់ខកសចិត្ត? ប្រសិនបើគ្មានការតវ៉ាពីសំណាក់ក្រុមសិស្សឆ្នើម និងពូកែលើមុខវិជ្ជាគណិតវិទ្យានោះទេ តើអាថ៌កំបាំងនេះអាចទម្លាយចេញទេ? នេះជាប្រវត្តិសាស្ត្រដ៍អាក្រក់បំផុតមិនធ្លាប់ជួបប្រទះ ដែលនាំអោយសិស្សមានសមត្ថភាពពូកែពិតៗបែរជាប្រលងធ្លាក់ទាំងអាម៉ាស។

ក្នុងអាណត្តិ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង្ស ជួនណារ៉ុន កាន់តំណែងជា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្សល់ទុកបញ្ហាដ៍ធំធេងមួយនេះ ចារទុកជាប្រវត្តិសាស្ត្រ ដែលកម្រមានបំផុត។

អ្វីដែលគួរអោយសោកស្តាយ យុវសិស្សវ័យ ១៨ឆ្នាំ រត់ទៅសំងំយំឥតស្រាកក្រោយទទួលបានលទ្ធមិនគាប់ប្រសើរ គឺធ្លាក់សញ្ញាត្រធម្យមសិក្សាទុតិយភូមិ (បាក់ឌុប) ហើយគ្រាដែលលំបាកមិនត្រូវបានម្តាយឪពុក ឬក៏សាច់ញាតិចូលរួមលើកទឹកចិត្តទេ បែរជាស្តីបន្ទោសថែម រហូតលេចអារម្មណ៍រវើរវាយថា «រស់ដើម្បីអ្នកណា? រស់ដើម្បីអ្វី? បើមនុស្សក្បែរខ្លួនលែងត្រូវការហើយ»
ម្ល៉ោះហើយបានព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ យុវតីរូបនោះ ត្រូវម្តាយប្រទះឃើញចងកសម្លាប់ខ្លួនក្នុងផ្ទះស្លាប់បាត់។ (ជុំវិញករណីចងក សម្លាប់ខ្លួននេះ មានការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក តែមិនបានបញ្ជាក់ពីទីតាំង និង ឈ្មោះយុវតីរងគ្រោះទេ)។ ប្រសិនបើមានករណីនេះ កើតឡើងមែនតើអាយុជីវិតយុវសិស្សខាងលើអ្នកសង?

មានការលើឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ៖ “ឯកឧត្តម បណ្ឌិតសភាចារ្យ ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គួរចុះចេញពីតំណែង ឬដាក់ពិន័យធ្ងន់លោកអ្នកទទួលខុសត្រូវខ្ពស់ចំពោះរឿងនេះ”។

កំហុសធំបែបនេះ បើនៅបរទេសវិញ ឋានៈតូច ឬធំ គេនិងចុះចេញពីតំណែង ដោយគ្មានការបង្ខិតបង្ខំ ដោយឡែកនៅប្រទេសកម្ពុជា មិនទាន់មានបុគ្គលណាម្នាក់ធ្វើបាននៅឡើយ ទោះប្រព្រឹត្តិកំហុសឆ្គងធំប៉ុនមហាសាគរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ