ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលប៉ុស្តិ៍ និងសាលាសង្កាត់ ចោមចៅទី២ ចុះរដ្ធបាល តំបន់ស្មុកស្មាញ ឃាត់ជនសង្ស័យ២នាក់ ថ្នាំ៨ញ្ចប់

1 ឆ្នាំ មុន 198 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាល អាជ្ញាធរ សង្កាត់ចោមចៅ សហការចុះប្រតិបត្តិការ បង្ក្រាបចាប់ខ្លួន ដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់តូច កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទី១មានឈ្មោះ យ៉ុង ផល្លា ភេទប្រុសអាយុ ២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទី២ឈ្មោះ ម៊ិន ភ័ណ្ឌ ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរមិនពិតនិងស្នាក់នៅមិនពិត។

តាមលោក សាន ប៉ែត នាយប៉ុស្តិ៍ចោមចៅ២ បានឲ្យដឹងថា ក្រោមបញ្ជារបស់លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ ជម្រុញ ដាស់តឿន ធ្វើយ៉ាងណាឲ្យកម្លាំង តាមបណ្តាប៉ុស្តិ៍រដ្ឋបាល កម្លាំងជំនាញ យកចិត្តទុកដាក់ ក្នុងការបង្ក្រាប បង្កា រាល់បទល្មើសដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្តិភាព ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ទើបកម្លាំងប៉ុស្តិ៍ចោមចៅ២ រួមសហការជាមួយ កម្លាំងអាជ្ញាធរសង្កាត់ ចុះរដ្ឋបាលទីតាំងខាងលើ ហើយឈានដល់ ប្រទះជួបនិងឃាត់ខ្លួនជនសង្ស័យ ជួញដូរថ្នាំញៀន២នាក់ ដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់ រួមជាមួយសម្ភារៈ ឧបករណ៍ជក់មួយចំនួនទៀត ។

ជនសង្ស័យក្រោយឃាត់ខ្លួនបាន រួមជាមួយវត្ថុតាង នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ២ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ