ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យម្នាក់គាស់ផ្ទះកាត់សោ យកម៉ូតូ……

1 ឆ្នាំ មុន 207 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១៦ និង៤៥ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ នៅចំណុចផ្លូវបេតុង ភូមិ  តាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រពភពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យម្នាក់ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយកាត់សោ យកម៉ូតូមួយគ្រឿងម៉ាកYAMAHAFINO ពណ៌ ខ្មៅ សេរីឆ្នាំ ២០១១ ពាក់ស្លាកលេខ ភ្នំពេញ ១AY-៧៧២៥ ។

នៅចំណុចផ្ទះមិនចាំលេខ ផ្លូវលេខ១១៧ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង ០១ និង ០០នាទីរំលងអាធ្រាត និងចាប់យកម៉ូតូមួយគ្រឿង ម៉ាក ស៊ុយហ្សុយគីស្មាស ពណ៌ ខ្មៅ បៃតង លេខតួ-លេខម៉ាស៊ីន ១៣៧៦៣៧ ពាក់ស្លាកលេខកំពង់ចាម ១T-៣៦០៣ បញ្ជូនមកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ ។

ជនសង្ស័យឃាត់ខ្លួនបានមាន ឈ្មោះ គង់ សុវណ្ណារិទ្ធ ហៅ ប៉ូឡូ ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ 

មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមាន ឈ្មោះ  DU ZUYONG ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ G៥៧០៥៩៧១៥ ទីលំដៅបច្ចុប្បន្នបន្ទប់ជួល ផ្លូវលេខ១១៧ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ។

សម្ភារៈបាត់បង់រួមមានម៉ូតូមួយគ្រឿងម៉ាកYAMAHAFINO ពណ៌ ខ្មៅ សេរីឆ្នាំ ២០១១ លេខតួ-លេខម៉ាស៊ីន ០៣១៥៨៦ពាក់ស្លាកលេខ ភ្នំពេញ ១AY-៧៧២៥ ។

បច្ចុប្បន្នជនសង្ស័យ ខាងលើ ការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ