ព្រឹតិ្តការណ៍ថ្មីៗ

(ឃាតកម្ម)សម្លាប់ដឹកសាកសពមកទម្លាក់ចោលនៅជិតប៉ុស្ត៍រដ្ឋបាលសង្កាត់ច្រកម្ទេស

1 សប្តាហ៍ មុន 238 តូ សុផល

ស្វាយរៀង ៖ បុរសម្នាក់ត្រូវបានគេសម្លាប់ ហើយដឹកសាកសព តាមរថយន្តយកមកទម្លាក់ចោល នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្បែរប៉ុស្ត៍នគបាលរដ្ឋបាលសង្កាត់ច្រកម្ទេសចម្ងាយ៥០ម៉ែត្រ ធ្វើឲ្យមានការភ្ញានៅវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ នៅភូមិ សាលាទាន សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា តាមការសន្និដ្ឋានជំហ៊ានដំបូង សពជនរងគ្រោះមានសប្បុរសហើយសពត្រូវបានក្រុមជនល្មើសសម្លាប់នៅកន្លែងផ្សេង រួចបានច្រកសពក្នុងថង់ផ្លាស្ទិចពណ៌ខ្មៅ ហើយដឹកសាកសពតាមរថយន្តមកពីទិសខាងកើតមកទម្លាក់ចោលនៅលើចិញ្ចើមថ្នល់ជាតិលេខ១។

បើតាមប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងប្រមាណជា៤ទៀបភ្លឺគេឃើញមានរថយន្តតូចមួយគ្រឿង បើកមកពីទិសខាងកើតលុះមកដល់ចំណុចខាងលើបានឈប់មួយសន្ទុះ ក៏បានបត់រថយន្តត្រឡប់ទៅទឹសខាងកើតវិញ ក៏ប៉ុន្តែមិនបានចាប់អារម្មណ៍អ្វីទេ។ លុះដល់ម៉ោង៦ព្រឹក អ្នកលក់នំ បានប្រទះឃើញសពទើបឆោឡោនិងប្តឹងសមត្ថកិច្ចតែម្តង។

សមត្ថកិច្ចជំនាញបានចុះមកពិនិត្យធ្វើកោសលវិច្ច័យមិនទាន់ស្គាល់អត្តសញ្ញាណទេហើយសន្និដ្ឋានថា ជាករណីឃាតកម្ម ដោយសភាពសពមាន បែកមាត់ បែកក្បាល និងស្នាមវ៉ៃចំំក្បាលពីក្រោយ ។

សាកសពត្រូវសមត្ថកិច្ចយកសពមកតម្កល់ទុកនៅវត្តជិតកន្លែងកើតហេតុ។បច្ចុប្បន្នសមត្ថកិច្ចកំំពុុងធ្វើការស្រាវជ្រាវរកមុុខឃាតករ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

សមត្ថកិច្ចបន្ថែមថា ជនរងគ្រោះនេះអាចជាជនជាតិវៀតណាម ដែលចូលមកលេងល្បែងក្នុងកាស៊ីណូ ណាមួយនៅក្រុងបាវិត។តែសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ