ភ្នំពេញ៖នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាខណ្ឌ ដូនពេញ មានបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពី កិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងាររដ្ឋបាលឲ្យបកាន់តែល្អប្រសើរ ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។
វគ្គបណ្តុះបណ្តាលនេះ ឧទ្ទេសនាមដោយក្រុមគ្រូបង្គោលសាលារាជធានីភ្នំពេញ និងមានការចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ ការិយាល័យចំណុះ ជំនាញជុំវិញខណ្ឌ ផងដែរ ៕
Tag: លោក សុខ ពេញវុធ