ព្រឹតិ្តការណ៍ថ្មីៗ

កម្មករជីកអណ្តូងម្មាក់ត្រូវរឺម៉កសណ្តោងដឹកម៉ាសុីនជីកអណ្តូងក្រឡាប់សង្កត់បែកក្បាលស្លាប់លើស្ពានព្រែកក្តាម

11 ខែ មុន 86 តូ សុផល

ភ្នំពេញ៖ បុរសជាកម្មករជីកអណ្តូងម្នាក់ក្នុងចំណោច៤នាក់បានបែកក្បាលធ្លាយខួលស្លាប់យ៉ាងអាណោចអាធម៌នៅនិងកន្លែង ខណះកំពុងអង្គុយលើកន្ទុយរឺម៉ក សណ្តោយដឹកម៉ាសុីនជីកអណ្តូងមួយគ្រឿងក្រឡាប់សង្កត់កិនក្បាលបែកលើស្ពានព្រែកក្តាម កាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅចំណុចលើស្ពានព្រែកក្តាម តាមបណ្តោយផ្លូវជាតិលេខ៥ ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះអឹងផាតភេទប្រុសអាយុ៤៩ឆ្នាំមុខរបកម្មករមានស្រុកកំណើតភូមិចំបក់ជ្រុំឃុំជ្រេសស្រុកមេសាងខេត្តព្រៃវែង។

តាមសម្តីពីបុរសម្នាក់បានឲ្យដឹងថាមុនកើតហេតុមានរថយន្តកូរ៉េធុនធំមួយគ្រឿងបើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់៣នាក់ទៀតដែលអង្គុយនៅលើរឺម៉កសណ្តោងដឹកម៉ាសុីនដីកអណ្តូងចេញពីខេត្តកំពង់ចាមចូលមកក្នំពេញក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុជួននិងផ្លូវកោងខ្លាំងផងនោះបានក្រឡាប់កន្ទុយរឺម៉កដឹកម៉ាសុីនសំរាប់ជីកអណ្តូងសង្កត់បុរស់ម្នាក់បែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៌នៅនិងកន្លែងចំណែកពីនាក់ទៀតលោតទាន់បានរងរបួសស្រាលរីឯអ្នកបរមិនមានរងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាមចុះមកដល់បានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញស្រុកចុះមកពិនិត្យនៅនិងកន្លែងកើតហេតុរួចបានហៅរថយន្តស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកពញាឮរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោឡែកយសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាត្តិដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!