ព្រឹតិ្តការណ៍ថ្មីៗ

ផ្អើលមនុស្សស្រីធ្លាក់ពីលើមេឃ នៅសណ្ឋាគារ ដឺលីតអូតែល

1 ឆ្នាំ មុន 94 តូ សុផល

ភ្នំពេញ ៖ សូរសម្លេងលាន់ឌូក ស្មាន់តែដូងទុំជ្រុះ ក្រឡេកទៅមើល ពុទ្ធោ! មនុស្សស្រី ធ្លាក់ពីលើអគារដ៍ខ្ពស់នៃសណ្ឋាគារមកលើកំរាលឥដ្ឋបឬកក្បាល់ហូរឈាម ធ្វលឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង តែម្តង។តាមសេចក្តីរាយការបឋមឱ្យដឹងថា នារីដែលធ្លាក់ពីលើអូតែលស្លាប់នៅក្នុងថ្លុកឈាមនោះគេមិនដឹងថាជាករណី ធ្វើអត្តឃាតដោយលោតសម្លាប់ខ្លួនពីលើអាគារអូរតែល ឬជាករណីឃាតកម្ម អ្វីនៅឡើយទេ។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង១៥នាទី យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៨នេះ ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ១០៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ពោលគឺខាងមុខទូរគមនាគមន៍កម្ពុជា។

ស្ត្រីនេះត្រូវបានគេដឹងថាជាជនជាតិចិន វ័យជាង៣០ឆ្នាំ មិនដេងថាជាអ្នកជុំនួញ ឫទេសចរណ៍នៅឡើយទេ។ ហេតុការធ្លាក់នេះត្រូវបានគេអះអាងថា ធ្លាក់ពីអគារជាន់ទី៦។

ក្រោយកើតហេតុ ប៉ូលិសបានចុះទៅដល់កន្លែងកើតហេតុ ដោយព័ទ្ធខ្សែជុំវិញបរិវេន ដើម្បីធ្វើកោសល្យវិច្ច័យ។

ព័ត៌លម្អិតយ៉ាងណានោះ យើងនឹងផ្សាយជូននៅពេលក្រោយ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ