ព្រឹតិ្តការណ៍ថ្មីៗ

គ្មានជាប់សាច់ឈាមគ្នាទេ! សម្តេចក្រឡាហោម ស ខេង និង លោក ស ថេត ស្នងការក្រុងទើបឡើងថ្មីនោះ!

3 ខែ មុន 405 តូ សុផល

ភ្នំពេញ៖ មហាជនភាគច្រើនមានការយល់ច្រលំថា លោកឧត្តមសេនីយ៍ ស ថេត ដែលមានវាសនាខ្ពស់បានឡើងកាន់តំណែងជាស្នងការរាជធានីភ្នំពេញជាប់ខ្សែស្រឡាយនឹងសម្តេចក្រឡាហោម  មានអ្នកខ្លះថា ជាប្អូនបង្កើត ខ្លះថាបង្អូនជីដូនមួយ តាមការបញ្ជាក់ពីសម្តេចក្រឡាហោម ស ខេង ថា គ្មានជាប់សាច់ឈាមគ្នាទេ។

យោងតាម Facebook ផ្លូវការ របស់ សម្តេចក្រឡាហោម ស ខេង Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister៖  ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានសារព័ត៌មាន ជាច្រើនបានផ្សព្វផ្សាយពីការផ្ទេរតំណែង និង ការប្រគល់ភារកិច្ចជា​ស្នងការនគរបាលរាជធានីភ្នំពេញ​ ជូន​ លោក​ឧត្តមសេនីយ៍ ស ថេត ។

អ្វីដែលខ្ញុំកត់សម្គាល់​ និង ចង់បញ្ជាក់នៅពេលនេះគឺ សារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា លោកឧត្តមសេនីយ៍ ស ថេត គឺជាប្អូនបង្កើតរបស់ខ្ញុំ ។ ខ្ញុំមិនដឹងថាសារព័ត៌មានទាំងនោះបានប្រភពមកពីណាឬក៏សន្និដ្ឋានដោយគ្មានប្រភពនោះទេ ប៉ុន្តែខ្ញុំសូមគូសបញ្ជាក់ថា លោកឧត្តមសេនីយ៍ ស ថេត មិនមែនជាប្អូនបង្កើត របស់ខ្ញុំ​ ដូចដែលសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយនោះទេ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!