ព្រឹតិ្តការណ៍ថ្មីៗ

បុករត់ក្លាយជាទម្លាប់! បុរសម្នាក់បានស្លាប់យ៉ាង​អាណោចអាធ័ម​ បន្ទាប់ពីត្រូវរថយន្តកុងទីន័របើកបុក ហើយបើករត់បាត់ស្រមោល

1 ឆ្នាំ មុន 177 តូ សុផល

រាជធានីភ្នំពេញ​ ៖ ជីវិតមនុស្សនៅលើដងផ្លូវពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់​! វាក្លាយជាទម្លាប់របស់អ្នកលោកអ្នកបើកបររថយន្តធុនធំ ដែលបង្កគ្រោះថ្នាក់តាមដងវិថីនានាក្នុងពេលរាត្រី ហើយព្យាយាមបើករត់បាត់នេះ បើប៉ះលើគ្រួសារអ្នកវិញ អ្នកមានអារម្មណ៍ក្តុកក្តួលនិង​តក់ស្លុតបែបណា​? ដែលធ្វើអោយប្រជាពលរដ្ឋ មានការមិនពេញចិត្តចំពោះទង្វើ​របស់អ្នកបើកបរមួយចំនួន ដែល​បង្កគ្រោះថ្នាក់ហើយបើករត់នេះ ជាក់ស្ដែង​បុរសវ័យកណ្ដាលម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ខណៈពេលកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្តកុងទីន័រ(មិនស្គាល់ស្លាកលេខ) បើកបុកពីក្រោយ ហើយបើករត់គេចខ្លួនបាត់ស្រមោល បន្សល់​ទុកសពជនរងគ្រោះ​បាក់កស្លាប់​ជាប់ជាមួយម៉ូតូ​ យ៉ាង​អាណោចអាធ័ម​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើលយ៉ាងច្រើន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ទត់នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង​កាលពីវេលាម៉ោង០៧:៣០នាទីយប់​ ថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខបន្ទាយកងពលតូចលេខ៧០ តាមផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះ(សព)ឈ្មោះ ប្រាក់​ បុរី កើតឆ្នាំ១៩៨១ មានស្រុកកំណើតនៅពាម​ឧកញ៉ា​អ៊ុង​ ស្រុកល្វាឯម ខេត្តកណ្ដាល​ ​ជិះម៉ូតូSmash ស៊េរីចាស់​ ពាក់ស្លាកលេខភ្នំពេញ​ 1AI-9502 ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អោយដឹងថា នៅមុនកើតកើតហេតុ​ គេឃើញជនរងគ្រោះនិងបុរសម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាក Smash ស៊េរីចាស់​ ពាក់ស្លាកលេខភ្នំពេញ​ 1AI-9502 ឌុបគ្នា ធ្វើដំណើរក្នុងល្បឿនធម្មតា ខណៈមកដល់កន្លែងកើតហេតុ​ ស្រាប់តែមានរថយន្តកុងទីន័រ​ មួយគ្រឿង​ (មិនចាំស្លាកលេខ​)​ បើកយ៉ាងលឿនទៅបុកម៉ូតូជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះ​ដួលបោកក្បាលបាក់កស្លាប់ភ្លាមៗនៅកន្លែងកើត​ ហើយរថយន្តបង្កបានព្យាយាមបើករត់​ស្រមោល​ បន្សល់​ទុកសាកសពជន​ ស្លាប់​ជាប់ជាមួយម៉ូតូ​ យ៉ាង​អាណោចអាធ័ម​ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង​។ បន្ទាប់ពីលឺថាមានគ្រោះថ្នាក់ចរាចរណ៍ភ្លាម​ រថយន្តសង្គ្រោះបន្ទាន់ក្រុមសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ បានចេញមកជួយសង្គ្រោះភ្លាមៗផងដែរ​ តែសោកស្ដាយបំផុត​ ដោយសារតែជនរងគ្រោះបានបាក់កស្លាប់​ តាំងពីភ្លាមៗម៉្លេះ​ ទើបក្រុមសង្គ្រោះមិនអាចសង្គ្រោះបាន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅកាន់សមត្ថកិច្ច​ជំនាញ ដើម្បីចុះនកពិនិត្យ និងធ្វើកំណត់ហេតុអោយរថយន្តដឹកយកសពទៅតម្កល់នៅវត្តទឹកថ្លា​ ដើម្បីរងចាំ​ស្រាវជ្រាវ​ស្វែងរកសាច់ញាតិ​ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯ​ម៉ូតូ​​វិញ​សមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុង ​ដើម្បី​រងចាំសាច់ញាត្តិយកឯកសារ​ មកទទួលយកទៅវិញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ