ព្រឹតិ្តការណ៍ថ្មីៗ

ម៉េង កែវពេជ្ជតាទទួលបានការគាំទ្រភ្លូកភ្លូកដីពីបងប្អូនខ្មែរ និងនៅប្រទសបារាំង

2 ខែ មុន 1570 តូ សុផល

ភ្នំពេញ៖ តារាចម្រៀងជើងចាស់ដែលមានសមត្ថភាពសិល្ប:លើគ្រប់ទម្រង់ នឹងទទួលបានការគាំទ្រពីស្រទាប់មហាជនគ្រប់វ័យមិនថមថយនោះ

គឺអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញនូវទឹកចិត្តរំភើប សប្បាយរីករាយ ពេលដែលអ្នកនាងទទួលបានការគាំទ្រ នឹងផ្តល់កម្លាំងចិត្តពីបងប្អូនខ្មែរនៅប្រទេសបារាំង ក្នុងនោះក៏មានជនបរទេសផងដែរ ដែលអ្នកនាងបានសរសេររៀបរាប់ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់អ្នកនាងថា “ទីបំផុត​ ជោគជ័យទាំងព្រមបានមកដល់ដៃពួកយើង​ហើយ ។​ ការអត់ធ្មត់​ដើរកាត់ព្យុះភ្លៀងមួយរយៈធំនេះពិតជាមានន័យណាស់ ។ ពេលនេះខ្ញុំញញឹម​ ខ្ញុំសើច​ ខ្ញុំសប្បាយប្រកបដោយក្តីសុខ​យ៉ាងពិតប្រាកដ​ដែលខ្ញុំ​ និងគ្រួសារ​ ម៉េង​ បានទទួលនូវជ័យជំនះយ៉ាងសមបំណង​ ។ ខ្ញុំដឹងបានតាមរយៈភ្ញៀវដែលអញ្ជើញចូលទស្សនា​ ដោយសារ​ស្នូរទះដៃ​ និងដោយសារពាក្យសម្តីកោតសសើរ​ដែលពុំមែនជាការបញ្ជោរ​ ។ ពេលនោះខ្ញុំនិយាយ​ស្ទើរ​មិនចេញ​ និងបានភ្លេចនូវពាក្យខ្លះដែលខ្ញុំចង់និយាយព្រោះតែការរំភើបពេក​ ។ ទឹកភ្នែកខ្ញុំក៏ចង់បង្ហាញខ្លួនម្តងៗ​ទាំងពេលខ្ញុំច្រៀង​ និងនិយាយ​ដោយសារមើលឃើញទឹកមុខញញឹមគាំទ្រ​ពីទស្សនិកជន​ជាច្រើនមានទាំងបងប្អូនខ្មែរ​ និងបរទេសក្នុងលក្ខណៈ​គោរព​អោយតម្លៃដោយស្មោះចំពោះការសម្តែងរបស់ពួកយើង​ ❤️️។ ពេលនេះ​ ខ្ញុំចង់សូមអរគុណដល់មនុស្សសំខាន់ដែលនាំពួកយើងមកកាន់កម្មវិធីនេះ​ គឺប្អូនស្រី​ Vuth Chanmoly និងស្វាមុី​ ។ អរគុណនូវប្រសាន៏ណែនាំរបស់លោកជំទាវ​ សុទ្ធ​ សុម៉ាលី​ លោកជំទាវ​ និងប្អូនស្រីជាអ្នកទីមួយដែលផ្តល់តម្លៃដល់ពួកយើង​ ។ ក៏មិនភ្លេចសូមអរគុណលោក​ប្រធាន​ អនុប្រធាន​ សមាជិក​ សមាជិកានៃសមាគមន៍សិល្បៈវប្បធម៌ខ្មែរ​ ACK ប្រចាំប្រទេសបារាំង​ ដែលមិន​រើសអើងតាមការអូសទាញ​ ។ លោកអ្នក​សក្តិសមជាអ្នកស្នេហាសិល្បៈវប្បធម៌ខ្មែរប្រាកដមែន​ ។ យើងខ្ញុំក៏សូមគោរព​អរគុណឯកឧត្តម​ លោកជំទាវឯកអគ្គរាជទូតខ្មែរប្រចាំប្រទសបារាំង​ដែលផ្តល់ភាពកក់ក្តៅដល់យើងខ្ញុំ​ ។ សូមអរគុណទៅដល់ទស្សនិកជនទាំងភ្ញៀវជាតិ​ និងអន្តរជាតិ​ សូមអរគុណ​ហ្វ៊ែន​របស់ពេជ្ជតាពីគ្រប់ទិសទីដែល​បានចូលរួមការពារ​មតិ និងជួយបញ្ជៀសពេជ្ជតាពីការប្រមាថ​ ព្រមទាំងបានផ្ញើពាក្យជូនពរលើកទឹកចិត្តដល់ពេជ្ជតា​ និងកូនៗ​ធ្វើអោយយើងខ្ញុំមានកម្លាំងធ្វើ​កិច្ចការទាំងនេះរហូតបានទទួល​ជោគជ័យ​ 🙏​ ។ សូមផ្ញើរជូនវិញនូវមោទនៈភាពនេះដល់លោកអ្នកទាំងអស់​គ្នា 💖​ ។

អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានរំលេចនូវប្រយោគចុងក្រោយរបស់អ្នកនាងដែលធ្វើអោយអ្នកអានទាំងអស់រំជួលចិត្តយ៉ាងខ្លាំងអំពីទឹកចិត្តអ្នកនាងចំពោះសិល្ប:វប្បធម៌ជាតិខ្មែរ ដោយអ្នកនាងបានប្តេជ្ញាថា “នាងខ្ញុំ​ជំនួសមុខអោយក្រុមគ្រួសារ​ ម៉េង​ សូមសន្យាថាទោះជាស្ថិតក្នុងស្ថានភាពជូរចត់យ៉ាងណាក៏ដោយ​ ក៏យើងនឹងនៅតែរក្សាការងារការពារលើកស្ទួយវប្បធម៌នេះរហូតមិនបញ្ឈប់ឡើយ​ ។ វប្បធម៌ខ្មែរត្រូវតែមានភាពត្រចះត្រចង់ជានិរន្តន៍ដោយ​មិនអាចលង់លិចទៅតាមពេលវេលា​ ឬតាមការប្រមាថជាន់កំទេចពីមនុស្សអគតិណាបានជាដាច់ខាត​ ! សូមខ្មែរទាំងអស់រួមដៃគ្នាឡើង​ ។ សូមគោរពជូនពរលោកអ្នកមានក្តីសុខ​សាន្តកុំបីមា​នសត្រូវឬឧបសគ្គណាមកយារយីបានឡើយ​ ។ សូមអគុណ”

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ