ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិសនាំខ្លួនអតីតឧកញ៉ា ហូរ ចំរើនពីគុកព្រៃសមកតុលាកាសាកសួររឿងឆបោកប្រាក់រាប់រយលានដុល្លារ

8 ខែ មុន 1550 តូ សុផល

ភ្នំពេញ ៖ អតីតឧកញ៉ា ហូរ ចំរើន ដែលកំពង់ជាប់ឃុំឃាំងនៅគុកធំព្រៃស ត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ១២កញ្ញា ឆ្នាំ២០១៨នេះ ដើម្បីសាកសួរពីដំណើររឿងឆបោកប្រាក់មួយថ្មីទៀតដែលមានទឹកប្រាក់រហូតដល់ទៅ៩៧លានដុល្លារអាមេរិកាំង ដែលអ្នក។ ហើយដោយសារតែជនជាប់ចោទហូរ ចំរើន មានទ្រព្យសម្បត្តិមហាសាល ដំណើរចេញពីគុកមកកាន់តុលាការគេកត់សម្គាល់ឃើញមានមន្ត្រីអនុរ័ក្សគុកព្រៃសពាក់ផ្កាយមួយម្នាក់ដឹកនាំមន្ត្រីគុកមួយក្រុមធំ ជិៈរថយន្តលុចសុីសដឹកជនជាប់ចោទអមដំណើរដោយរថយន្តសឺរ៉ែន មានគ្រូពេទ្យ និងអាម៉ាតឯកជនឆ្វេងស្ដាំ ជូនដំណើរជនជាប់ចោទមកអោយព្រះរាជអាជ្ញាសួរយកចំលើយ ដោយចាប់ផ្ដើមតាំងពីម៉ោង៨ព្រឹករហូតដល់ម៉ោង១២ទើបបញ្ចប់នៅចំពោះមុខមេធាវីសំដីខ្វះសីលធម៌ ដែលការពារក្ដីអោយជនបោកប្រាស ។

ក្រោយពីការសាកសួរចប់ ជនជាប់ចោទត្រូវបានបញ្ជូនទៅដាក់គុកវិញរងចាំការសម្រេចរបស់តុលាការ នាពេលក្រោយទៀត។

ពាក់ព័ន្ធករណីនេះ បើតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា ក្នុងការសួរយកចម្លើយពីជនជាប់ចោទ អតីតឧញ៉ា ហូរ ចំរើន នាថ្ងៃនេះគឺទាក់ទិននិងសំណុំរឿងឆបោកប្រាក់ចំនួន៩៧លានដុល្លារអាមេរិកក្រោមរូបភាពវិនិយោគកសាងមន្ទីរពទ្យ សាលារៀននៅក្រុងតាខ្មៅខេត្តកណ្ដាលរបស់ក្រុមហ៊ុនចិនមួយដែលមានបុរសជនជាតិចិនម្នាក់ឈ្មោះ ហាន់ គឿក ជាដើមបណ្ដឹងរដ្ឋប្បវេណី ។

ការប្ដឹងចោទប្រកាន់ខាងលើរបស់ឈ្មោះហាន់ គឿក ជនជាប់ចោទហូរ ចំរើន បានឆ្លើយបដិសេធថាមិនបានឆបោកទេព្រោះគំរោងវិនិយោគនោះទើបតែចាប់ផ្ដើមអនុវត្តប៉ុណ្ណោះ នៅពេលដែលលោកមានរឿងរ៉ាវជាប់គុក ក៏ស្រាប់តែដៃគូរវិនិយោគប្ដឹងតែម្ដង ។
តែយ៉ាងហោចណាស់មានសំណុំរឿងឆបោកប្រាក់ចំនួន៣ករណីផ្សេងៗគ្នា មានទឹកប្រាក់ច្រើនជាង២០០លានដុល្លារអាមេរិកត្រូវបានម្ចាស់គំរោងវិនិយោគដាក់បណ្ដឹងចូលមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រឆាំងនិងអតីតឧកញ៉ាហូរ ចំរើន ដែលកំពង់ជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃស ។

ប្រភពព័ត៌មានច្បាស់ការណ៍ពីសាលាដំបូងរាជធានីភ្នំពេញបានអោយដឹងថា សំណុំរឿងឆបោកប្រាក់ដែលម្ចាស់គំរោងវិនិយោគដាក់ប្ដឹងលោក ហូរ ចំរើន មកអយ្យការអមតុលាការទាំង៣ករណី គឺស្ថិតក្នុងដៃលោកព្រះរាជអាជ្ញារង សៀង សុខ ជាអ្នកចាត់ការទាំង៣សំណុំរឿងតែម្ដង ។ ក្នុងនោះមានសំណុំរឿងមួយត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការបញ្ជូនទៅចៅក្រមសើបសួរពិនិត្យតាមនីតិវិធី ។ ចំណែកសំណុំរឿង២ទៀតអយ្យការអមតុលាការកំពង់ពិនិត្យនៅឡើយ ។

ពាក់ព័ន្ធបណ្ដឹងព្រហ្មទ័ណ្ឌថ្មី៣សំណុំរឿងដែលដាក់ប្ដឹងប្រឆាំងលោកហូរ ចំរើន ត្រូវបានប្រភពមួយអះអាងថា មានក្រុមហ៊ុនវិនិយោគបរទេសមួយបានពឹងពាក់អោយអតីតឧកញ៉ា ហូរ ចំរើន រៀបចំទិញដីជាច្រើនហិចតានៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីសាងសង់មន្ទីរពេទ្យធំ ទំនើប មានលក្ខណៈស្តង់ដាទាន់សម័យ មួយដែលមានទុនវិនិយោគរហូតដល់ជាង២០០លានដុល្លារអាមេរិក ។ដោយគ្រា នោះក្រុមហ៊ុនបានទំលាក់សាច់ប្រាក់មុនចំនួន៩៧លានដុល្លារ អោយលោកហូរ ចំរើន ដើម្បីរៀបចំនិងចាប់ផ្ដើមអនុវត្តគំរោង។ ប៉ុន្តែចាប់តាំងពីបានទទួលសាច់ប្រាក់៩៧លានដុល្លារនោះមក មិនឃើញអតីតឧកញ៉ាហូរ ចំរើនអនុវត្តកិច្ចការគំរោងសាងសង់មន្ទីរពេទ្យនោះចេញទេ រហូតដល់ថ្ងៃមានរឿងប្រើអាវុធបាញ់គំរាមឪពុកម្ដាយក្មេកនិងភរិយា ហើយត្រូវតុលាការសម្រេចឃុំខ្លួនលោកហូរ ចំរើន ដាក់ពន្ធនាគារ ទើបម្ចាស់គំរោងវិនិយោគសន្មត់ថាអតីតឧកញ៉ាហូរ ចំរើន ឆបោកប្រាក់នោះបាត់ទៅហើយ ទើបដាក់ពាក្យប្ដឹងមកតុលាការតែម្ដង ។
បណ្ដឹងពីរទៀតក៍ជាប់ពាក់ព័ន្ធនិងបទល្មើសឆបោកប្រាក់នៅក្នុងគំរោងវិនិយោគលើវិស័យអចលនទ្រព្យដូចគ្នានេះដែរ ដែលមានទឹកប្រាក់រាប់រយលានដុល្លារដែលក្រុមហ៊ុនវិនិយោគបរទេសទាំងនោះចាញ់ឧបាយកល់ឆបោករបស់លោកហូរ ចំរើន ។

បើតាមបណ្ដឹងថ្មីដាក់ប្ដឹងអតីតឧកញ៉ា ហូរ ចំរើន ក្នុងរឿងឆបោកប្រាក់ នាថ្ងៃទី ១៤មិថុនា ឆ្នាំ២០១៨ នេះ មេធាវីកាពារផ្លូវច្បាប់អោយលោកហូរ ចំរើន មិនអាចទាក់ទងសុំការបកស្រាយបានទេដោយសារគ្មានអ្នកលើកទូរស័ព្ទ ។ ចំណែកអតីតឧកញ៉ាហូរ ចំរើន កំពង់ជាប់ក្នុងពន្ធនាគារ ។

អតីតឧកញ៉ា ហូរ ចំរើន ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃទី ១៦ឧសភា ឆ្នាំ២០១៨ ពាក់ព័ន្ធការបាញ់បោះគំរាមកំហែង​ឪពុកម្ដាយក្មេកកាលពីថ្ងៃទី២១ ខែមេសាឆ្នាំ២០១៨កន្លងទៅ នៅភូមិគ្រឹៈស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ឯក ហូរ ចំរើន អាយុ៣៨ឆ្នាំ ជាមន្ត្រីយោធាក្រសួងការពារជាតិ និងភរិយាឈ្មោះ គារ សុខគាង អាយុ១៩ឆ្នាំ ត្រូវបានព្រះមហាក្សត្រតែងតាំងជាឧកញ៉ា នៅថ្ងៃទី ១២មេសា ឆ្នាំ២០១៨ថ្មីៗនេះ លុះមកដល់ថ្ងៃទី ២១មេសា ស្រាប់តែមានទំនាស់កើតឡើងក្នុងគ្រួសារនៅវេលារសៀល ហើយស្រាប់តែឧកញ៉ា ហូរ ចំរើន បាញ់កាំភ្លើងគំរាមកំហែងនៅក្នុងភូមិគ្រឹៈនោះបណ្ដាលអោយកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ហើយក្រោយកើតហេតុគេឃើញលោកយិន គារ អាយុ៥៦ឆ្នាំ ជា​ឪពុកក្មេក លោកស្រី ផន ទៀង ជាម្ដាយក្មេក និងឈ្មោះ គារ សុខគាង ជាភរិយាលោកឧកញ៉ា ហូរ ចំរើន បានទៅដាក់ពាក្យប្ដឹងអោយសមត្ថកិច្ចធ្វើអន្តរាគមន៍តាមផ្លូវច្បាប់ ។ បន្ទាប់មកសំណុំរឿងនេះត្រូវបាននគរបាលព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃបញ្ជូនមកអយ្យការអមសាលាដំបូងដើម្បីបើកការសើបអង្កេតបឋម ហើយនៅថ្ងៃទី ១៦ឧសភានេះក៏ចាប់ខ្លួនបញ្ជូនមកតុលាការសម្រេចឃុំខ្លួនក្រោមការចោទប្រកាន់ពីបទគំរាមថានឹងសម្លាប់ និងបទប្រើប្រាសអាវុធខុសច្បាប់ផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!