ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តដឹកជ្រូកបើកទាក់ខ្សែភ្លើង ជម្លោះពាក្យសម្តី ស្ទើរផ្ទះុហិង្សា ខណះអាជ្ញាធរចុះពិនិត្យ

11 ខែ មុន 287 តូ សុផល

ភ្នំពេញ ៖  ក្រោយពីរឿងឡានដឹកជ្រូក បើកទាក់ខ្សែភ្លើង ទាញរលំបាក់ទាំងដើមឈើ ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីវេលាម៉ោង៤និង៥០នទីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨  រួចមក ថៅកែកុងសុីកាប់ជ្រូកក្បែរនោះព្យាយាមចេញមុខមកសម្របសម្រួល ដោះស្រាយ រថយន្តដឹកជ្រូក បើកទាក់ដាច់ខ្សែភ្លើង និងរលំដើមឈើ ។ ក៏ប៉ុន្តែ ពលរដ្ឋក្នុងភូមិ ក្រោយពីកើតហេតុរឿងរថយន្ត បន្ទាប់ៗគ្នានេះ  ពលរដ្ឋក្នុងភូមិផ្អើលឆោឡោ សារជាថ្មី រឿងកុងសុីកាប់ជ្រូក ក្បែរនោះ បង្ហូរទឹកស្អុយ មកលើផ្លូវ ធំ ភាយក្លិន ហៀរហូរទឹកស្អុយ ចូលដីប្រជាពលរដ្ឋ ប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ។

ពលរដ្ឋបន្តទៀតថា ចំនួន៣ដងមកហើយ ដែលពួកគាត់ប្តឹងទៅជាអ្ញាធរ តែពុំមានដំណោះស្រាយឡើយ រហូតមកដល់ពេលនេះ ។

ពលរដ្ឋលើកឡើងថា កុងសុីកាប់ជ្រូក នៅទីតាំង ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខាងលើបង្កបញ្ហា ច្រើនដល់អ្នកភូមិ ហើយកន្លងមកមិនដែលឃើញ អាជ្ញាធរ សមត្ថកិច្ច ជំនាញបរិស្ថានមកពិនិត្យ រាល់ផលប៉ះពាល់ មានតែអ្នកមកយកលុយពីកុងសុីហើយ ស្ងាត់ឲ្យឈឹង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!