ព្រឹតិ្តការណ៍ថ្មីៗ

លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ ខណ្ឌ​មានជ័យ​ បាន​ដឹកនាំមន្រ្តី ជំនាញចុះ​ពិនិត្យ​ទី​តាំង​ អាជីវកម្ម​លក់​មាន់​ ដែរបាន​បង្ករ​ផល​ប៉ះពាល់សុខ ភាព​ដល់​អ្នក​រស់នៅ​ជិត​ខាង​

2 ខែ មុន 142 តូ សុផល

ភ្នំពេញ៖ នៅវេលាព្រឹកម៉ោង​ ៩:០០នាទីព្រឹក​ ថ្ងៃ​ ពុធ​ ៣កើត​ ខែ​ ភទ្របទ​ ឆ្នាំ​ ច​ សំរឹទ្ធិ​ស័ក​ ព.ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១២​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៨​ ក្រុម​ការងារ​ រដ្ឋបាល​ខណ្ឌ​មានជ័យ​ ដែល​ដឹក​នាំ​ដោយ​ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ ខណ្ឌ​មានជ័យ​ បាន​ចុះ​ត្រួត​ពិនិត្យ​ទី​តាំង​ អាជីវកម្ម​លក់​មាន់​ របស់​ឈ្មោះ​ ប្រាក់​ ស្រីមុំ​ ដែល​មានទីតាំង​ស្ថិត​នៅ​ ផ្លូវ​ បេតុង​ ភូមិ​ចំរើន​ផល៣​ សង្កាត់​បឹង​ទំពុន​ទី​១​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ​​ ​បាន​បង្ករផលប៉ះពាល់​  ដល់អ្នក​រស់​នៅ​ជិត​ខាង​ ។ 

​ សមាសភាពចូលរួមមាន:

១.​ លោក​ ខេង​ គឹម​សាន​ ប្រធាន​ការិយាល័យ​ ឧស្សាហកម្ម​ ខណ្ឌ​មានជ័យ​

២.​ លោក​ស្រី​ ណុប​ ណាវី​ ប្រធាន​ការិយាល័យ​ កសិកម្ម​ ខណ្ឌ​មានជ័យ

៣.​ លោក​ ទិត​ សៅ​ ប្រធាន​ការិយាល័យ​បរិស្ថាន​ ខណ្ឌ​មានជ័យ​

៤.​ លោក​ សួស​ សារិន​ ចៅ​សង្កាត់​បឹង​ទំពុន​ទី​១​

៥.​ លោក​ មេភូមិចំរើនផល៣

លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ខណ្ឌ​មានជ័យ​ ក៍បាន​ធ្វើការ​ណែនាំ​ ម្ចាស់​អាជីវកម្ម​លក់​មាន់​ ដូច​ខាងក្រោម​:

ត្រូវ​រៀប​ចំ​បែប​បទ​សុំ​ច្បាប់​អនុញ្ញាត​  (បន្ត​ច្បាប់​)

ត្រូវ​រៀប​ចំ​សំអាត​ទី​តាំង​ជា​ប្រចាំ​ មានការ​បាញ់ទឹកសំអាត

ត្រូវ​រៀបចំ​ទុកដាក់​កាកសំណល់​ រឹង​ និង​ រាវ​ ឲ្យបាន​ត្រឹមត្រូវ​

ត្រូវ​រៀប​ចំ​កាកសំណល់​រាវ​ មុនបង្ហូរបញ្ចូលទៅក្នុងបឹង

ត្រូវ​បាច​កំបោរ​ ឬ​ IM កន្លែង​ស្តុក​មាន់ដើម្បីកាត់បន្ថយក្លិន

នឹងត្រូវ​រៀបចំ​ធ្វើ​កិច្ច​សន្យា​បរិស្ថាន​ ជាមួយ​ការិយាល័យ​បរិស្ថាន​ 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ