ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចប៉ុស្ដិ៍កាកាប២សហការស្ទាក់ចាប់ជនសង្ស័យសកម្មខាងឆក់កាបូបបាន៣នាក់ ២ករណីផ្សេងគ្នា

1 សប្តាហ៍ មុន 217 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្មតាមផ្លូវសាធារណៈ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប២ ដឹកនាំផ្ទាល់ដោយលោក ភា ប្រុស នាយប៉ុស្ដិ៍កាកាប២ រួមជាមួយកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌតាមស្ទាក់ចាប់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពឆក់ កាបូប២ករណីផ្សេងគ្នា កាលពីវេលាម៉ោង៨យប់ និងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យ ចាប់ខ្លួនបានលើកទី១ សមត្ថកិច្ចចាប់ខ្លួនបានម្នាក់ ឈ្មោះ កែវ សុវណ្ណរចនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិទួលព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ 

ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ ជាតិ អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានរត់គេចខ្លួនបាត់ ។ 

រីឯជនសង្ស័យ ករណីទី២ សមត្ថកិច្ចចាប់ខ្លួនបាន៣នាក់ ទី១ ឈ្មោះ រឿន សុភ័ក្រ្តា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។ 

ទី២ ឈ្មោះ វុទ្ធ សកណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ក្នុងករណីទី១ ឈ្មោះ សេង ហម ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅផ្ទះលេខ៩ ផ្លូវលេខ៥១៤ ក្រុម១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ហើយសម្ភារៈនិងកាបូប ត្រូវបានប្រគល់ជួនជនរងគ្រោះវិញ ។ ចំណែកជនរងគ្រោះ ក្នុងករណីទី២ ឈ្មោះ RUI FAIIAN ជាជនជាតិចិន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ចបន្តទៀតថា ក្រោយពីជនសង្ស័យ ធ្វើសកម្មភាព ឆក់កាបូនជនរងគ្រោះ ទាំង២ករណី ត្រូវបានកម្លាំងល្បាតរបស់នគរបាលខណ្ឌពោធិសែនជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលកាកាប២ កំពុងល្បាតក៏ប្រទះឃើញដេញស្ទាក់ចាប់ខ្លួនបាន សរុប២លើក បាន៣នាក់ ដកហូតបានម៉ូតូ២គ្រឿង ដែលជនសង្ស័យជិះធ្វើសកម្មភាព ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍កាកាប២ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ