ព្រឹតិ្តការណ៍ថ្មីៗ

លោកចោរ លួចរថយន្តកាមរីបាឡែនទៅបាត់ស្ងាត់ឈឹង នៅសង្កាត់ចោម៣

3 ខែ មុន 1048 តូ សុផល

ភ្នំពេញ ៖ លោកចោរ ពិតជាថ្លើមធំ មិនខ្លាចញញឺត និង សមត្ថកិច្ចមែន ជាពិសេស ចាប់ពី លោក ស ថេត បានឡើងកាន់ជាស្នងការរាជធានីថ្មីឡើងកាន់តំណែងភ្លេត បទល្មើសលួច ឆក់ ប្លន់ កើតមានយ៉ាងក្តៅគគុក ជាក់ស្តែង កាលពីថ្ងៃទី១១ ខែ កញ្ញា ២០១៨ រថយន្តបាឡែនមួយគ្រឿងត្រូវបានចោរលួចយកទៅបាត់ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ យប់ម៉ិញ ចោរប្លន់ម៉ូតូមួយគ្រឿងបានសម្រេច នៅក្នុងខណ្ឌចំការមន ។

ករណីខាងលើមិនទាន់ចាប់ជនល្មើសផង មានករណី ស្រ្តីម្នាក់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ទាំងព្រឹកព្រលឹម នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ភ្ញាក់ពីដំណេក ជនសង្ស័យ លួចរថយន្តកាមរីបាឡែនទៅបាត់ដោយសុវត្តិភាព ពីមុខផ្ទះ ត្រង់ចំណុចបុរី តុល លន ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

រថយន្តដែលជនសង្ស័យលួចយកទៅបាត់ ម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1966 មានម្ចាស់ឈ្មោះ ទិត្យ វ៉ាន់ថា មានទីលំនៅកន្លែងកើតហេតុ ។

តាមការរៀបរាប់ពីស្រ្តីរងគ្រោះ បានឲ្យដឹងថា ទីតាំងខាងលើ រថយន្ត ចតទុកដាក់ មុខផ្ទះរៀងខ្លួន រាល់ថ្ងៃ ហើយនៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ គាត់ចតរថយន្តទុកដូចសព្វដង នឹកថាមានសុវត្តិភាព ផ្ទះគេក៏ចតទុកដូចគ្នា ចូលដេកសម្សាកទៅ រហូតដល់ព្រឹកថ្ងៃទី១២ នេះភ្ញាក់ពីដំណេក ទើបដឹងថា រថយន្តត្រូវបានជនសង្ស័យលួចយកទៅបាត់ មិនដឹងថាតាំងពីវេលាណា ។

ក្រោយពីដឹងថាបាត់រថយន្តហើយ ទើបនាំគ្នារត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ដើម្បីឲ្យជួយស្រាវជ្រាវ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!