ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនសង្ស័យម្នាក់ចាប់ក្មេងប្រុសបង្ខាំងដោយខុសច្បាប់

6 ខែ មុន 859 តូ សុផល

 ភ្នំពេញ៖   នៅ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១៤ និង ០០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើសជាក់ស្តែង បានចំនួន ០១ នាក់ ។

ដែលបានប្រព្រឹត្តបទល្មើស អំពើចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់(ចាប់ក្មេងប្រុសឈ្មោះ ពិសី បូរ៉ា អាយុ ១១ ឆ្នាំបង្ខាំងទុក គំរាមសំលាប់) ប្រព្រឹត្តនៅចំណុច ផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា  កាលពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨  វេលាម៉ោង ១៩ និង ៣០ នាទី   ចាប់យកវត្ថុតាង និងនាំកុមារាឈ្មោះ ពិសី បូរ៉ា  អាយុ ១១ ឆ្នាំ ជនជាតិ ខ្មែរ ជាកូនរបស់ដើមបណ្តឹង បញ្ជូនមកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ មានឈ្មោះ    ជនសង្ស័យ ឈ្មោះ ចាន់ ទិត្យសិទ្ធិ ហៅ ពេជ្រ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ  ខ្មែរ មុខរបជាងជួសជុលអគ្គីសនី ស្នាក់នៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

វត្ថុតាងចាប់យកជាមធ្យោបាយធ្វើសកម្មភាពរួមមាន  ម៉ូតូម៉ាកយ៉ាម៉ាហាExciter ពណ៌ ក្រហមខ្មៅ លេខតួ ២៦១៩៣៨ ពាក់ស្លាកលេខ កំពង់ចាម១J-៥៥១២ 

ម៉ូតូម៉ាកPulsaz ពណ៌ខ្មៅ លេខម៉ាស៊ីន ៤៥៦៩ លេខតួ ១៥៧១៧ ពាក់ស្លាកលេខ ភ្នំពេញ១-FR-២៦៩១ ។

ទូរសព្ទ័ដៃម៉ាក Samsung ពណ៌ទឹកមាស ស៊ីមកាតលេខ ០៨៧២៩២៩៤៨ 

ជនរងគ្រោះ មាន ឈ្មោះ ហៃ ពៅពិសី ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់

ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ពាក់ពន្ធ័ករណីខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចំណែកកុមារាឈ្មោះ ពិសី បូរ៉ា  អាយុ ១១ ឆ្នាំ ជនជាតិ ខ្មែរ ការិយាល័យប្រគល់ជូនឪពុកម្តាយយកទៅគ្រប់គ្រងបន្តវិញ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!