ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត០២គ្រឿងបុកគ្នាបណ្តាលអោយរងរបួសមនុស្ស០៣នាក់

6 ខែ មុន 110 តូ សុផល

ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលអោយមនុស្ស០៣នាក់រងរបួស ហេតុការណ៍​នេះ​កេីតឡេីងនៅ​វេលា​ម៉ោង ២៣:១៩ នាទី​ ថ្ងៃ​ទី​១១ ខែ​កញ្ញា​​​​​​ ឆ្នាំ​២០១៨​ តាមបណ្តោយផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២០៩-២១០​ ឃុំ​បិត​ត្រាំង​។

ករណីនេះបង្កឡើងរវាងរថយន្ត​ស្ទូច​បុក​ជាមួយ​រថយន្ត​ដឹកទំនិញ​ នៅ​ចំណោត​រាម​ឃុំ​បិតត្រាំង​ ធ្វើអោយ​ មនុស្ស​៣​នាក់​រង​របួស​ ។

រថយន្ត​ស្ទូច​ ម៉ាក​ HYUNDAI​ ពណ៌​ស​ ផ្លាកលេខ​ភ្នំពេញ​3D-2248 ដែលធ្វើដំណើរមានទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះទៅ​ ភ្នំពេញ​ បាន​បុក​នឹង​រថយន្ត​កូរ៉េ​១គ្រឿងទៀត​ម៉ាក​ HYUNDAI ពណ៌ស ផ្លាកលេខ​ភ្នំពេញ​3C-2880  មានទិសដៅ​ផ្ទុយ​គ្នា​ បណ្តាល​ អ្នក​ជិះ​លេី​រថយន្ត​ទាំង​ពីរ​រង​របួស​ចំនួន​៣​នាក់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!