ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិជប៉ុនម្នាក់ដេកស្លាប់ក្នុងផ្ទះវីឡាមួយកន្លែង….!

9 ខែ មុន 467 តូ សុផល

ភ្នំពេញ៖  នៅថ្ងៃទី១១  ខែ០៩  ឆ្នាំ ២០១៨ វេលាម៉ោង១៧ និង០០នាទី ជនជាតិជប៉ុនម្នាក់ដេកស្លាប់ ក្នុងផ្ទះវីឡាលេខ៩០ ផ្លូវលេខ១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះ NAKANO HIRONORI  ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរគ្រូបង្រៀនភាសាជប៉ុន ស្នាក់នៅផ្ទះលេខ៩០ ផ្លូវ១៩បុរីពិភពថ្មីភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ  កាន់លិខិតឆ្លងដែនលេខTZ0789072 ។

ប្រភពពីបរសម្នាក់មាន ឈ្មោះ  សូ សុន អាយុ៦៥ឆ្នាំ ដែលជាអ្នកបើកបររថយន្ត ឲ្យអោយម្ចាស់ផ្ទះខាងលើ បានឲ្យដឹថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្ត១គ្រឿង ដឹកនារីជាជនជាតិជប៉ុន២នាក់ ចេញពីក្រុមហ៊ុនមកផ្ទះវីឡាកន្លែងកើតហេតុ ដើម្បីមកមើលជនរងគ្រោះ លុះមកដល់ផ្ទះកើតហេតុខាងលើ នារី២នាក់ បានឡើងទៅបន្ទប់ហើយគោះទ្វារហៅមិនឆ្លើយក៍យកសោរមកចាក់មើលទើបឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ ។

 តាមការសន្និដ្ឋានរបស់គ្រួពេទ្យកោសលវិច្ច័យ បញ្ជាក់ថាថា ជនរងគ្រោះស្លាប់ដោយបណ្តាលមកពីស្ទះសសៃរឈាមក្នុងបេះដូង ។ 

បច្ចប្បន្ន សពជនរងគ្រោះត្រូវបានយកទៅតម្កល់ទុកនៅមន្ទីរពេទ្យរុស្ស៊ី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!