ព្រឹតិ្តការណ៍ថ្មីៗ

ក្តៅជាងរយអង្សា! សិស្សពូកែគណិត ស្ទើរពេញប្រទេស ប្រលងធ្លាក់គណិវិទ្យា ក្រសួង ថាមកពី បញ្ជូលពិន្ទុខុស ច្រលំ (បញ្ហា Error System ឬ Database!)

2 ខែ មុន 23554 តូ សុផល

ភ្នំពេញ៖ ក្រសួងអប់រំមួយទាំងមូល មិនគួរណាភ្លាត់ស្នៀត បំបាក់ទឹកចិត្តសិស្សនុសិស្សទូទាំងប្រទេស ដែលបានខិតខំរៀនសូត្រអស់រយះពេល១២ឆ្នាំបែរជាចេញលទ្ធផលនឹកស្មានមិនដល់ សូម្បីតែសិស្សពូកែៗ ផ្នែកគណិតវិទ្យាក៍ប្រលងធ្លាក់ដែរ ជាពិសេស សិស្សឆ្នើម ទទួលមេដាយប្រលងសិស្សពូកែ ផ្នែកគណិតវិទ្យា ទទួលបានទន្ទេស F(ធ្លាក់)។ លទ្ធផលជាក់ស្តែង មុខវិជ្ជាគណិតវិទ្យា សិស្សភាគច្រើនទទួលបាននិទ្ទេស F(ធ្លាក់) ស្ទើរមួយប្រទេស។

បន្ទាប់ពីចេញលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ភ្លាម បេក្ខជនប្រឡងមួយចំនួនសម្តែងការខកបំណងខ្លាំង ដែលអ្នកសិស្សខ្លះទទួលបានមេដាយមាសគណិតវិទ្យាទូទាំងប្រទេសបែរជាប្រឡងធ្លាក់មុខវិជ្ជាគណិតទៅវិញ បង្កឲ្យមានការងឿងឆ្ងល់ ផ្ទុះការតវ៉ាដល់ក្រសួងអប់រំយុវជន និងកីឡា ក៏សម្រេចស៊ើរើវិញ្ញាសាមួយចំនួន តាមការស្នើសុំរបស់សិស្ស តែក្នុងករណីក្រសួង រកឃើញកំហុសបច្ចេកទេស ដូចជាបញ្ជូលពិន្ទុខុស ច្រលំ បញ្ហា Error System ឬ Database លទ្ធផលបាក់ឌុបនឹងប្រែប្រួលទូទាំងប្រទេស។

យ៉ាងណាក្រសួងហាក់បង្ហាញភាពច្បាស់លាស់ថា «បើនិយាយពីកំហុសនៃការកែវិញ្ញាសាដូចទៅមិនរួចទេ ព្រោះមានការកែ ត្រួតពិនិត្យកិច្ចការសិស្សម្នាក់ច្រើនគ្នា បើបានពិន្ទុខ្ពស់ក៏ត្រួតពិនិត្យឡើងវិញ បើបានពិន្ទុតិចពេកក៏ត្រួតពិនិត្យឡើងវិញដែរ ហើយមាន ACU នៅជាមួយជានិច្ច»។ ម្ល៉ោះហើយមានការសង្ស័យតែមួយគត់លើប្រព័ន្ធបច្ចេកវិទ្យា ក្រែងមានកន្លែងណា Error System ឬ Database។

លទ្ធផលប្រលងបាក់ឌុបឆ្នាំនេះ ខុសពីការរំពឹងទុក ជាងនោះទៀតហាក់លក់មុខ ឯកឧត្តមបណ្ឌិត ហង្ស ជួនណារុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា មែនទែន ព្រោះក្រសួងអប់រំមួយទាំងមូលបែរជាមានកំហុសឆ្គងដ៍ធំធេងបែបនេះ ចឹងបានគេតែងតែនិយាយលេងថា “ ដំរីគង់តែជើងបួនមែន” ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ