ព្រឹតិ្តការណ៍ថ្មីៗ

ផ្កាយ២ ជួន ណារិន្ទ កោះប្រជុំ ​អាជីវករ​ម្ចាស់​ក្លឹប​កំសាន្ត​ ហាង​ម៉ាស្សា​ ខារ៉ាអូខេ​ សណ្ឋាគារ​ និង​កាសីុណូ​ 

11 ខែ មុន 356 តូ សុផល

ខេត្ត​ព្រះសីហនុ ៖ រសៀលថ្ងៃ​ទី​១១ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នេះ​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការ​ នគរបាលខេត្តព្រះសីហនុ​ បាន​អញ្ជើញ​ អាជីវករ​ ម្ចាស់​ក្លឹប​កំសាន្ត​ ហាង​ម៉ាស្សា​ ខារ៉ាអូខេ​ សណ្ឋាគារ​ និង​ កាសីុណូ​ ចំនួន​៨៤​ នាក់​ មាន​ខ្មែរ​៦៣ នាក់​ ជនជាតិ​ចិន​ ២០ នាក់​ និង​ជន​ជាតិ​កូរ៉េ១ នាក់​ មក​ចូលរួម​ប្រជុំ​ ក្នុង​គោល​បំណង​ ពង្រឹង​ ប្រសិទ្ធ​ភាព​ នៃ​ការ​អនុវត្ត​ច្បាប់​ ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំង​អស់​ ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ ច្បាប់​ នៃ​ប្រទេស​កម្ពុជា​ មិន​ត្រូវ​យក​ទីតាំង​របស់​ខ្លួន​ ប្រព្រឹត្ត​បទល្មើស​ជា​ដាច់ខាត​។ 

ឯកឧត្ដម​ ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ បាន​មាន​ប្រសាសន៍​ប្រសាសន៍​លេី​ក​ឡើង​នូវ​

៤​. ចំណុច​សំខាន់៖ 

១. ការ​ឧទ្ទេសនាម​ ណែនាំ​ឲ្យ​បាន​ស្គាល់​គ្នា​ កុំឱ្យ​មាន​ការ​ភាន់​ច្រឡំ​ សមាសភាព​ថ្នាក់​ដឹកនាំ​នៃ​គណៈ​ស្នងការ។ 

២. សំណូមពរ​ ឲ្យ​អាជីវករ​ទាំង​អស់​ ទាំង​ខ្មែរ​ និង​បរទេស​ ត្រូវ​គោរព​ច្បាប់​ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា​ ចំពោះ​អ្នក​ប្រេី​ប្រាស់​​យាន​យន្ត​ ត្រូវ​គោ​រព​ផ្លាក​សញ្ញា​ ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​។ លោក​ស្នងការ​ បាន​បញ្ជាក់​ថា​ ជន​បរទេស​ដែល​ប្រេី​ប្រាស់​ប័ណ្ណបើកបរ​ក្លែងក្លាយ​ និង​ ជន​ខិល​ខូច​ ផ្តល់​ឯកសារ​ក្លែងក្លាយ​ឲ្យ​ អ្នក​ទាំង​នោះ​ ត្រូវ​មាន​ទោស​ ពី​បទក្លែង​ឯកសារ​សាធារណៈ​ ​និង​ប្រើប្រាស់​ឯកសារ​ខុស​ច្បាប់​ ត្រូវ​មាន​ទោស​ មិន​អាច​លេីក​លែង​បាន​ឡើយ​ ។

 ៣.ក្លឹប​ឌីស្កូ​ ខារ៉ាអូខេ​ ត្រូវ​គោរព​ច្បាប់​ទីតាំង​ត្រូវ​មាន​ប្រព័ន្ធ​គ្រប់គ្រង​សន្តិសុខ​ សុវត្ថិភាព​ ​កម្លាំង​សន្តិសុខ​ឯកជន​ត្រូវ​មាន​ឯក​សារ​អត្តសញ្ញាណ​ប័ណ្ណ​ ត្រឹមត្រូវ​។ ម្ចាស់​អាជីវកម្ម​ មិន​ត្រូវ​ចែកចាយ​ ប័ណ្ណ​រូបភាព​អាស​អាភាស​ មិន​ត្រូវ​ឆ្លៀតឱកាស​ យក​ទីតាំង​ទៅ​ រក​ស៊ី​ប្រព្រឹត្ត​បទល្មើស​ខុស​ច្បាប់​ ជួញដូរ​មនុស្ស​ និងជួញដូរប្រេី​ប្រាស់​ គ្រឿង​ញៀន​ បេីក​បន​ពេស្យាចារ​ដាច់​ខាត។ 

៤. ត្រូវ​មាន​ការ​យោគ​យល់​ គោរព​ច្បាប់​ទាំង​អស់​គ្នា​ រួម​គ្នា​ ការពារ​សុវត្ថិភាព​ សន្តិសុខ​ ដេីម្បី​ការពារ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ របស់​យើង​ ឲ្យ​មាន​ការ​រីក​ចម្រើន​ មាន​សន្តិសុខ​សណ្តាប់​ សុវត្ថិភាព​ល្អ​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!