ព្រឹតិ្តការណ៍ថ្មីៗ

កូនប្រុស នាយឆើត ៖ អរគុណ ចន ច័ន្ទលក្ខិណា និង ហេង ឡុង បានជួយឪពុករបស់ខ្លួន

1 សប្តាហ៍ មុន 2689 តូ សុផល

ភ្នំពេញ ៖ ខណៈដែលលោក ពៅ គីសាន់ ហៅនាយឆើត តារាកំប្លែង និងសម្តែងជើងចាស់​បានជួបគ្រោះ​ថ្នាក់​ចរាចរណ៍ធ្វើឲ្យក្រុមគ្រួសារ និងបងប្អូនសិល្បៈទាំងអស់បានសម្តែងនូវក្តី​បារម្ភខ្លាំង ក្នុងនោះកូនប្រុស​របស់​លោកក៏បានដង្ហោយរកជំនួយសង្រ្គោះពីសប្បុរសជន​នានា​ដោយថាគ្រួសារខ្វះលទ្ធភាពក្នុងការព្យាបាល។

រំពេច​ឃើញពីទុក្ខលំបាក​របស់​គ្រួសារ​តារាជើងចាស់នេះសមាគមសិល្បករខ្មែរមានអ្នកនាង ចន ច័ន្ទលក្ខិណា ជា​ប្រធានក៏បាន​ចាត់តំណាងឲ្យនាំយកថវិកាមូលនិធិទៅជួយដល់ក្រុម​គ្រួសាររបស់នាយឆើតផងដែរ។​

មកដល់ថ្ងៃនេះគេក៏បានឃើញគណនីហ្វេសប៊ុករបស់កូនប្រុសនាយឆើត គឺលោក គីសាន់ រ៉ៃយ៉ា ក៏បាន​រំលេច​សារ​អរគុណចំពោះទឹកចិត្តរបស់សមាគមសិល្បករខ្មែរជាខ្លាំង។ ភ្ជាប់​ដោយ​រូបភាពឪពុក​កំពុង​សម្រាកលើគ្រែ​ពេទ្យកូនប្រុសនាយឆើតបានលើកថា «ខ្ញុំបាទ គីសាន់ រ៉ៃយ៉ា សូមថ្លែងអំណរអគុណដល់សមាគមសិល្បៈខ្មែរ ដែលមានបងស្រី ចន ច័ន្ទលក្ខិណា ជាប្រធាន និងបងប្រុស ហេង ឡុង ជាស្វាមី អោយលោក​ឪពុករបស់​ខ្ញុំបាទលោក ពៅ គីសាន់ ហៅនាយ ឆើត ដែលជាសិល្បៈករជើងចាស់ ដែលពេលនេះកំពុង​មាន​ទុកជាទំងន់ ដោយគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី7 អោយសំរាក​ព្យាបាល​នៅក្នុងមន្ទីពេទ្យ ព្រះកុសុមៈ ដោយ​ឥតគិតថ្លៃ»។

បន្តដោយរំភើបក្រោយឪពុកទទួលបានការព្យាបាលនិយាយសឹងមិនចេញលោក គីសាន់ រ៉ៃយ៉ា បានបន្ថែមថា «ខ្ញុំបានជាកូន ពិតជាអគុណដល់សមាគមសិល្បៈជាខ្លាំង ដោយមិន​មានអ្វី​និយាយចេញ មានតែលើកដៃសំពះ ជូនពរដល់បងស្រី ចន ច័ន្ទលក្ខិណា និង បង​ប្រុស ហេង ឡុង អោយរកទទួលទានមានបានមានសុខភាពល្អ និងជោគជ័យពេញមួយ​ជីវិត សូមអគុណបងប្រុស Heng Loong»។ ប្រភព៖ Dara News

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ