ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវនគរបាលស្ទឹងមានជ័យ២ ឃាត់ខ្លួន

1 ឆ្នាំ មុន 47 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃ អង្គារ ២កើត ខែ  ភទ្របទ  ឆ្នាំ ច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែ កញ្ញា​  ឆ្នាំ ​២០១៨ វេលា​ម៉ោង​១១ និង ០០នាទី កម្លាំងនគរបាលប៉ុស្តិ៍​ស្ទឹងមានជ័យទី២ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុចផ្លូវ​លំ ភូមិ ដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ម្នាក់ ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន មាន​ឈ្មោះ សឹង្ហ វឌ្ឍនា ហៅ ម៉ុង ​ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ   មុខរបរ និង ទីលំនៅ មិនពិតប្រាកដ។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០២ កញ្ចប់ថង់(កញ្ចប់តូច​០១ និង កញ្ចប់ធំ០១) ។

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ សឹង្ហ វឌ្ឍនា ហៅ ម៉ុង  ឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ