ព្រឹតិ្តការណ៍ថ្មីៗ

លោកវរសេនីយ៍ឯក​ ម៉ក់​ ហុង គោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ​ ដែលត្រូវបានតែងតាំង ជាស្នងការរាជធានីភ្នំពេញ

2 ខែ មុន 544 តូ សុផល

ភ្នំពេញ៖ ក្នុងឱកាសដ៏មហោឡារិកដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ​ ដែលត្រូវបានតែងតាំង ជាស្នងការរាជធានីភ្នំពេញនិងជាអគ្គស្នងការរងនគរបាលជាតិ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោមអធិបតីភាព លោក​ ចាន់ អ៊ាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និងលោក ឃួង​ ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។។

ខ្ញុំបាទវរសេនីយ៍ឯក​ ម៉ក់​ ហុង​ នាយការិយាល័យនគរបាលទេសចរណ៍​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ និង ក្រុមគ្រួសារ ព្រមទាំងមន្ត្រីក្រោមឳវាទ សូមគោរពអបអរសាទរ និងគោរពជូនពរ ឯកឧត្ដម ឧត្ដមសេនីយ៍​ឯក សូម ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច​ ដើម្បីរួមចំណែកក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងអភិវឌ្ឍន៍ប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ ខ្ញុំបាទវរសេនីយ៍ឯក​ ម៉ក់​ ហុង​ នាយការិយាល័យនគរបាលទេសចរណ៍​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ និង ក្រុមគ្រួសារ ព្រមទាំងមន្ត្រីក្រោមឳវាទ សូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ