ព្រឹតិ្តការណ៍ថ្មីៗ

តើផ្សារបឹងឈូកជាទីតាំងលក់ដូរឬជាកន្លែងលក់ឆ្នោត?លោកផេង សិទ្ធីិចៅហ្វាយក្រុងបាត់ដំបងគួរពិនិត្យមើលផងទាន!!

2 ខែ មុន 222 តូ សុផល

បាត់ដំបង៖ក្រោយពីអង្គភាពTNNបានចុះផ្សាយអំពីមេកន្ទុយលេខដុះស្លែស្ថិតនៅខាងមុខផ្សារបឹងឈូកជ្រកក្រោមស្លាកយីហោលក់សំលៀកបំពាក់(72លីនី)ចំនួនពីលើក កន្លងមកយើងសង្កេតឃើញថាប៉ូលិសក្រុងបាត់ដំបងនិងលោកផេង សិទ្ធីកំពុងមើលរំលងដោយគ្មានចំណាត់ការអ្វីសោះអាចនិយាយបានថាអស់លោកកំពុងត្រូវថ្នាំសណ្តំអ្វីម្យ៉ាងទើបគាំងធ្វើអ្វីមិនកើត។

យោងតាមប្រភពព័ត៌មានពីអ្នកស្នេហាកន្ទុយលេខឆ្នោតយួន-សៀម បានអោយដឹងថាទីតាំងខាងលើនោះគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ សូម្បីតែប៉ូលិសក៍នាំគ្នាចាក់កន្ទុយលេខផ្សងសំណាងយ៉ាងសប្បាយមិនខ្វល់ថាជាបទល្មើសឡើយ។

ដូច្នេះមានន័យថាអាជ្ញាធរ និង ប៉ូលិសក្រុង រួមទាំងប្រជាការពារភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោក្រុងបាត់ដំបងកំពុងដេកលក់ ដាស់មិនក្រោក ឈ្ងោកមិនងើបឬដូចពាក្យចាស់លោកពោលថា(ចាក់ទឹកលើក្បាលទា)។

ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ល្អ តាមគោលការនៃភូមិឃុំមានសុវត្ថភាពនិងគ្មានល្បែងសង
លោកឧត្តមសេនីយទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងគួរដាក់កម្លាំងចុះបង្ក្រាបតាមភាពជាក់ស្តែង៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ