ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​១៤​នាក់​នៅ​ខារ៉ាអូខេ​ពីរ៉ាមីត​ចាស់ប្រើប្រាស់គ្រឿងញៀន

2 ខែ មុន 336 តូ សុផល

សៀមរាប ៖ ជនសង្ស័យ​ប្រុស​ស្រី​១៤​នាក់ ត្រូវ​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចាត់ចែង​និង​សម្រួល​ឲ្យប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ទីតាំង​ខារ៉ាអូខេ​យីហោ​« វី ឬ (​ពីរ៉ាមីត​ចាស់​)»​។​
​ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​វេលា​ម៉ោង​០១​និង​៣០​នាទី​យប់​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប​។​

​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ អម​រា ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១​នេះ​ថា ការចុះ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ នគរបាល​ខេត្តសៀមរាប និង​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ អម​រា ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស ដោយ​មាន​ការចូលរួម​សម្របសម្រួល​ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា ខេត្តសៀមរាប និង​លោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដោយ​មាន​ការចូលរួម​សហកា​រ​ពី​កម្លាំងចម្រុះ​ចំណុះឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរា​បបាន​ចុះ​បង្ក្រា​ប​ករណី​ចាត់ចែង​និង​សំរួល​ឲ្យប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ទីតាំង​ខារ៉ាអូខេ​វី (​ខារ៉ាអូខេ​ពីរ៉ាមីត​ចាស់ ) ស្ថិតនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៤​នាក់​ស្រី ០៥។

​វត្ថុតាង​ដកហូត ៖ ខេ​ពណ៌​ស (ketamine) ចំនួន​១៦​កញ្ចប់ និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

​បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​បាន​នាំខ្លួន​មក​ធ្វើការ​សាកសួរ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ហើយ​ទីតាំង​ខារ៉ាអូខេ​នោះ​ត្រូវបាន​សមត្ថកិច្ច​បិទ​បណ្តោះអាសន្ន​សិន​។ប្រភព​ឲ្យដឹងថា ទីតាំង​ខាងលើនេះ​គឺ​ជា​កងកម្លាំង​និង​មាន​អំណាច​គួរសម​។ ករណីនេះ​គេ​កំពុង​រង់ចាំ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ជំនាញ​ថា​តើ​អាច​ចាត់ការ​កន្លែង​ជួញដូរ​គ្រឿងញៀន​មួយ​នេះ​បាន​ដែរ​ឬ​យ៉ាងណា​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ