ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយ លោក វ៉ា សុ ផាន់ បានឆ្មក់ចាប់ ក្បូនឈើ ១គ្រឿង

2 ខែ មុន 109 តូ សុផល

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយ លោក វ៉ា សុ ផាន់ ប្រធាន ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង បានសហការជាមួយនឹងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានឆ្មក់ចាប់ ក្បូនឈើ ១គ្រឿងដែលមានមុខកាតប្រហែល១០ម៉ែត្រនិងបណ្ដោយប្រវែងជាង៣០ម៉ែត្រ។ 

ស្ថិតនៅលើដងទន្លេសេកុងត្រង់ចំនុចគល់ស្ពានសេកុង ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងកាលពីរំលងអធ្រាត្រថ្ងៃទី 10 កញ្ញា ឆ្នាំ 2018។

សមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពី កំលាំង សមត្ថកិច្ចសហការ បង្ក្រាបក្បួនឈើនេះរួចមក  ក៏ធ្វើការអូសក្បូនឈើនោះមក ខាងត្រើយ ខេត្តស្ទឹងត្រែងដើម្បីធ្វើការរើឈើ និងដឹកជញ្ជូនទៅទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ។

សមត្ថកិច្ចបានបន្ថែមថា ចំនួនឈើពិតប្រាកដគេនៅមិនទាន់ដឹងនៅឡើយទេចាំជំនាញធ្វើការវាស់វែងនៅពេលក្រោយ ។

សូម បញ្ជាក់ថា កន្លងមក កម្លាំងសមត្ថកិច្ច ចំរុះ ក៏ធ្លាប់បង្ក្រាបទូកដឹកឈើ ជាញើយៗដែរតែឈ្មួញនៅតែ ផ្គើន លបលួចដឹក ជញ្ជូនឈើតាមផ្លូវទឹកដដែល។តែទោះជាយ៉ាងណានៅកម្លាំងសមត្ថកិច្ចក៏នៅតែឆ្មក់បង្ក្រាបបានដដែល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ