ព្រឹតិ្តការណ៍ថ្មីៗ

បើករថយន្តទាំងស្រវឹង បុកផ្តាច់ជីវិតទាំង៣នាក់ប្ដីប្រពន្ធ២នាក់រួមទាំងកូនក្នុងផ្ទៃ៦ខែ

2 ឆ្នាំ មុន 3 តូ សុផល

ខេត្តកំពង់ធំ៖ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៣និង២៣នាទីរសៀលស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំមានករណី គ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយបណ្តាលឲ្យប្ដីប្រពន្ធស្លាប់ទាំង២នាក់។

ប្រភពពីអ្នកដែលបានឃើញកើតហេតុបានអោយដឹងថា:ជនរងគ្រោះ២នាក់ប្តីប្រពន្ធជិ:ម៉ូតូម៉ាកសង់C125 ពណ៍ខ្មៅ សេរី2013 ពាក់ស្លាកលេខកំពង់ធំ 1S 5835ចេញពីលិចទៅកើតក្នុងគោលបំណងទៅកំសាន្តទំនប់1មករា លុះដល់ផ្លូវបត់បានកាច់សីុញ៉ូត្រឹម ត្រូវពេលនោះគេឃើញអ្នកបើករថយន្តម៉ាកCRVពណ៍ទឹកប្រាក់ស្លាកលេខកំពង់ធំ2A1899 ចេញពីលិចទៅកើតដូចគ្នាក្នុងល្បឿន លឿនដូចព្រួញក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែកក៏បានទៅបុកអ្នកជិ:ម៉ូតូពីរអ្នកប្តីប្រពន្ធពេញទំហ៊ឹងបណ្តាលអោយប្រពន្ធជនរងគ្រោះបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុព្រមទាំងមានផ្ទៃពោះ៦ខែទៀតផងចំណែកប្តីរបួសធ្ងន់ចំក្បាលហើយបានស្លាប់ក្នុងខណៈបញ្ជូនយកទៅសង្គ្រោះនៅមន្ទីពេទ្យក្រុងភ្នំពេញ។ ចំណែកតៃកុងរថយន្តបានព្យាយាមបើករត់តែរត់ទៅដល់ចំណុចភូមិពណ្ណារាយណ៍ ឃុំចើងដើង ត្រូវកម្លាំងអាវុធហត្ថស្នាក់ការលេខ១០២ចាប់បាន។


ជនរងគ្រោះជាប្រពន្ធឈ្មោះ សេងសុខឡេង អាយុ២២ឆ្នាំ រីឯប្តីឈ្មោះ ង៉ាន មេងលី អាយុ២៧ឆ្នាំ. រស់នៅភូមិក្រសាំងជ័យ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ អ្នកទាំងពីរទើបតែរៀបការមិនទាន់បានមួយឆ្នាំផង។ ចំណែកជនបង្កហេតុឈ្មោះហ៊ុន សីហា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិបារាយណ៍ធំ ឃុំបារាយណ៍ស្រុកបារាយណ៍ អ្នកបង្កហេតុនិងជនរងគ្រោះរស់នៅម្ខាងផ្លូវម្នាក់ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនបង្កហេតុត្រូវបានកងរាជអាវុធហត្ថស្រុក បារាយណ៍ឃាត់ខ្លួនយកទៅសាកសួរ កសាងសំណុំរឿងចាត់ការតាមច្បាប់៕

12871484_1760548130850227_6109391790975685609_n 13226768_1760548167516890_1464442031424338427_n 13254498_1760548150850225_3832352473427883064_n 13266081_1760548187516888_9195030868529456319_n 13267724_1760548124183561_4248468842350106039_n 13312879_1760548197516887_3280647598845826671_n13319945_1760548180850222_6247114340888763547_n 11872305_10153513108267508_7760316066293043812_o

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ