ព្រឹតិ្តការណ៍ថ្មីៗ

ប្លន់គេចខ្លួន១១ឆ្នាំ ទើបចាប់បាន !

1 សប្តាហ៍ មុន 247 តូ សុផល

ខេត្តកំពត ៖ កាលពីថ្ងៃ ចន្ទ័ ១កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨កម្លាំងអធិការដ្ឋានបានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ហ៊ុយ មុំ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិដាស់ស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បានប្រព្រឹត្ត អំពើប្លន់ នៅភូមិកោះត្នោត ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃ ១៥ ខែ មករា ឆ្នាំ ២០០៧ ។

ដូចពាក្យចាស់លោកថា ជង់មិនដែលភ្លេចកុកនោះទេ មានតែកុកទេភ្លេចជង់ ជាក់ស្តែង ជនសង្ស័យបានគេចខ្លួនរយៈពេល ១១ឆ្នាំ កន្លងមកហើយ ។

នេះជាការខិតខំរបស់កម្លាំងសមត្ថកិច្ចនៃអធិការនគរបាលស្រុកកំពង់ត្រាច ដែលបានក្តាប់មុខសញ្ញា ដែលមានដីកាចូលក្នុងភូមិស្រាស្ត គឺគេចមិនផុតពីកម្លាំងសមត្ថកិច្ចយើងឡើយ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ