ព្រឹតិ្តការណ៍ថ្មីៗ

ស្វាគមន៍ស្នងការថ្មី លួចរថយន្តបាត់ទាំងព្រលឹម !

2 ខែ មុន 6934 តូ សុផល

ភ្នំពេញ៖ ស្វាគមន៍ស្នងការក្រុងថ្មី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ជាប់ខ្សែស្រឡាយជាមួយ សម្តេចក្រឡាហោម ស ខេង

ដែលត្រូវប្រកាសតែងតាំងនៅព្រឹកនេះ លោកចោរ បានលួចរថយន្តមួយគ្រឿងទៅបាត់ដោយសុវត្ថិភាព។

រថយន្តកាមរីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2M-3419 ពណ៌ទឹកមាស ត្រូវបានចោរលួចយកទៅបាត់ខណៈចតចោលមុខផ្ទះ នៅចំណុចភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី ១១ ខែ កញ្ញា ២០១៨ ។

គួររំលឹកដែរថា បទល្មើស លួច ឆក់ ប្លន់ កើតមានជាបន្តបន្ទាប់ នៅសង្កាត់ភ្នំពេញថ្មី (សកម្មភាពឆក់យ៉ាងកក្រើកកាលពីថ្មីៗនេះ) ឆក់កាបូបយកលុយជាង ១ម៉ឺនដុល្លារ នៅសង្កាត់គោកឃ្លាង មិនទាន់ចាប់ជនល្មើសផង យប់ម៉ិញចោរលួចរថយន្តបាត់មួយគ្រឿងទៀត!

ក្រសែភ្នែកមហាជន កំពុងចាំមើលចំណាត់ការ លោកស្នងការនគរបាលក្រុងថ្មី អាចចាប់ជនល្មើសបានឬយ៉ាងណា? ព្រោះកន្លងទៅរថយន្តជាច្រើនគ្រឿងដែលចោរលួចយកទៅ មិនដែលរកឃើញវិញទេ ជាពិសេសក្នុងខណ្ឌសែនសុខនេះតែម្តង!

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ