ព្រឹតិ្តការណ៍ថ្មីៗ

គំរោងជំនួយដល់ការអប់រំកុមារក្រីក្រនូវកម្ពុជា

1 សប្តាហ៍ មុន 434 តូ សុផល

មជ្ឈមណ្ឌលឥរិយាបទនឹងស្រាវជ្រាវសុខភាពYunDiតំណាងមន្ទីរពាណិជ្ជកម្មខេត្តយូណានប្រទេសចិនដែលបានសំរបសំរួលពីសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តបាត់ដំបងដែលមានឯកឧត្តម​ ស​ រដ្ឋា​ ជាប្រធាន​ លើគំរោង”គំរោងជំនួយការអប់រំដល់កុមារក្រីក្រកម្ពុជា”បានអនុវត្តយ៉ាងរលូននៅក្នុងខេត្តបាត់ដំបងប្រទេសកម្ពុជា។
នៅថ្ងៃទី 10 ខែកញ្ញាឆ្នាំ 2018 ពិធីប្រគល់អំណោយសម្រាប់សម្ភារៈជំនួយដែលជាផ្នែកមួយនៃមាតិកានៃសកម្មភាពគំរោងត្រូវបានប្រារព្ធឡើងនៅសាលាបឋមសិក្សាវត្ដពោធិខេត្តបាត់ដំបង។ ជាកិត្តិយសចូលរួមកម្មវិធីមានលោកនាយកYundi​ នៃមជ្ឈមណ្ឌលស្រាវជ្រាវនឹងឥរិយាបទសុខភាពលោក Luo Zhi ឯកឧត្តម​ យី​ ស៊ុងគី​ អនុប្រធានសហភាពសហពន្ធ័តុវជនកម្ពុជាខេត្តបាត់ដំបងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ស​ រដ្ឋា​ ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តបាត់ដំបង​ លោកលាងវាសនា​ ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាqqក្រុងបាត់ដំបង​ លោកទ្រីហាក់​ ប្រធានមន្ទីអប់រំខេត្តបាត់ដំបង​ លោកនាយកសាលាបឋមសិក្សាវត្តពោធិ៍ខ្នុងនឹងសមាជិកសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តបាត់ដំបងក៏មានអ្នកសារព័ត៌មានក្នុងខេត្តបាត់ដំបងនឹងសិស្សានុសិស្សក្រីក្រចំនួន200នាក់ ដែលបានចូលរួមក្នុងពិធីប្រគល់ជំនួួយ។ ជំនួយរួមមានតុជាប់កៅអីស្រាប់ចំនួន 200តុ​ បុិចសៀវភៅខ្មៅដៃជ័រលុប​ចំនួន 200ឈុត​(រួមមានសៀវភៅសិក្សាជាភាសាខ្មែរ-ចិន​)សំភារះកីឡាចំនួន50មុខនិងឧបករណ៍សំរាប់ផ្គត់ផ្គង់ក្នុងការសិក្សាចំនួន50 ឈុតហើយក៏បានរួមបញ្ចូលទាំងតុប៉េងប៉ុងមួយឈុតនឹងគ្រឿងអេឡិចត្រូនិចដូចជាកុំព្យូទ័រ1ទូរទស្សន៍1និងម៉ាស៊ីនបញ្ចាំងរូបភាព1​ ឧបករណ៍បំពងសំលេង1នឹងម៉ាសុីនចាក់DVD1​ ក្នុងឱកាសនោះផងដែរលោកនាយកសាលាមានចិត្តត្រេកអរហើយក៏បានលើកឡើងថាកន្លងមកសាលាពុំមាននូវឧបករណ៍ទាំងនេះហើយថ្ងៃនេះលោកនាយកYunDiក៏បានផ្តល់ជំនួយនូវឧបរណ៍ទាំងនេះពិតជាបានដល់សាលាដើម្បីងាយស្រួលក្នុងការបង្រៀនសិស្សានុសិស្សស្វែងយល់រាល់អ្វីដែលពាក់ពន្ធ័នឹងតំរូវសិស្សទាំងអស់ដែលចង់ស្វែងយល់។ ជាចុងបញ្ចប់លោកនាយកសាលាក៏បានសូមថ្លែងអំណរគុណដល់លោកនាយកYunDiដែលតំណាងមន្ទីពាណិជ្ជកម្មខេត្តយូនណានប្រទេសចិនដែលបានផ្តល់ជំនួយទាន់ពេលវេលាដល់សាលារបស់លោកដែលកំពុងតំរូវការនឹងសូមលោកនាយកYunDiបន្តផ្តល់ជំនួយនូវឧបករណ៍ទាំងនេះដល់សាលាផ្សេងៗដែលកំពុងត្រូវការផ្តល់ជូនសិស្សានុសិស្សក្នុងការស្វែងយល់សិក្សាផងដែរ។ ឯកឧត្តមយី​ ស៊ុងគី​ អនុប្រធានសភាពសហពន្ធ័យុវជនកម្ពុជាខេត្តបាត់ដំបងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ស​ រដ្ឋា​ ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តបាត់ដំបងក៏បានធ្វើលិខិតនឹងថ្លែងអំណរគុណដល់លោកនាយកYunDi​ នៃមជ្ឍមណ្ឌលឥរិយាបទនឹងស្រាវជ្រាវសុខភាពប្រទេសចិនក៏ដូចមន្ទីពាណិជ្ជកម្មខេត្តយូនណានប្រទេសចិនដែលបានផ្តល់នូវជំនួយទាំងនេះដល់សាលាក្នុងខេត្តបាត់ដំបង
រួមទាំងជួសជុលអគារសាលាផងដែរ។ ហើយឯកឧត្តមបានជំរុញនឹងគាំទ្រនូវការងាររបស់YunDiដែលបានផ្តល់ជំនួយនៅពេលក្រោយៗទៀត។ ឯកឧត្តមក៏បានផ្តាំផ្ញើរដល់លោកនាយកសាលានឹងសិស្សានុសិស្សទាំអស់ចូលួមថែរក្សានឹងខំប្រឹងប្រែងស្វែងយល់នូវអ្វីដែលជាការសិក្សារបស់ប្អូនៗក្មួយៗផងដែរ។ សាលារៀនក៏បានសាងសងបន្ទប់សិក្សានិងបន្ទប់កំសាន្ដពហុរបស់កុមារ, មាតិកាដើម្បីបង្កើនការរៀនសូត្ររបស់សិស្សនិងកម្មវិធីសិក្សាសកម្មភាពបន្ថែមទៀត។ សកម្មភាពផ្លាស់ប្តូរវប្បធម៌ចិននិងកម្ពុជាដែលបង្ហាញពីវប្បធម៌រវាងប្រទេសទាំងពីរកម្ពុជា-ចិន​ ដូចជាបញ្ចាំងភាពយន្តហើយសមាជិកសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តបាត់ដំបងនឹងរាប់ចំជ្រើសរើសសិស្សទាំងឡាយណាដែលបានចុះប្រកួតកីឡាវាយកូនបាល់លើតុនៅពេលវេលាបន្ទាប់ៗទៀត។ចំណែកផ្នែកខាងទទួលរាល់ការជួសជុលបាននិយាយថា “ប្រទេសចិនបានផ្តល់ឱ្យពួកយើងជាមួយនឹងកុំព្យូទ័រជាការល្អដូចជាទូរទស្សន៍ដើម្បីជួយឱ្យយើងសាងសង់បន្ទប់, កង្វះនៃការចំណាយលើការជួសជុលដោយសារដោយថ្នាក់រៀនរបស់យើង, យើងត្រូវតែមានឥទ្ធិពលលើជីវិតរបស់សាលាគឺជាចំណងមិត្ដភាពរវាងចិននិងកម្ពុជាគឺមាន បង្ខំ។ ”
គម្រោងជំនួយផ្នែកអប់រំដែលគាំទ្រដោយមន្ទីរពាណិជ្ជកម្មខេត្តយូណានដែលតំណាងដោយលោកនាយកYunDiមជ្ឍមណ្ឌលឥរិយាបទនឹងស្រាវជ្រាវសុខភាពតម្រង់ទិសដៅទៅនឹងតម្រូវការប្រយោជន៍រួមរបស់ប្រជាជនកម្ពុជា។ រដ្ឋាភិបាលក្នុងតំបន់, នាយកដ្ឋានអប់រំ, សាលារៀននិងសហគមន៍អ្នកស្ម័គ្រចិត្តគាំទ្រដល់ប្រទេសកម្ពុជាក្នុងការចូលរួមក្នុងសកម្មភាពរបស់គម្រោងដើម្បីលើកកម្ពស់ដល់ប្រជាជនកម្ពុជានិងកុមារៗជំនាន់ក្រោយដើម្បីផ្លាស់ផ្តូរពីវប្បធម៌ប្រទេសកម្ពុជា-ចិនអោយកាន់តែជិតស្និតរវាងប្រទេសទាំងពីរកម្ពុជា-ចិននឹងមិត្តភាពមិនអាចកាត់ផ្តាច់រហូតទៅ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ