ព្រឹតិ្តការណ៍ថ្មីៗ

អសមត្ថភាព អភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន លើការរៀបចំសណ្តាប់ផ្សារដើមគរ និង ផ្សារនាគមាស ចៅហ្វាយក្រុង ទ្រាំលែងបានចេញបញ្ជា…!

9 ខែ មុន 3249 តូ សុផល

ភ្នំពេញ ៖ ការរំលោភចិញ្ចើមផ្លូវធ្វើអាជីវកម្ម ធ្វើអោយប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំ ចំពោះម្ចាស់អាជីវកម្មដែលបានយកចិញ្ចើមផ្លូវ និងចំណីផ្លូវធ្វើជាកម្មសិទ្ធិ ឬជួលអោយអាជីករ ដែលជាបញ្ហា បង្កអោយមានការកកស្ទះចរាចរណ៍ធ្វើដំណើរទៅមកមានការលំបាកខ្លាំង តែការគ្រប់គ្រងរបស់អាជ្ញាធរ ឬប្រធានផ្សារ ហាក់មិនទាន់ប្រសិទ្ធិភាពខ្ពស់នៅឡើយ ដោយកន្លែងខ្លះ យកចិញ្ចើមផ្លូវជួលអោយអាជីករថែមទៀតផង។

ជាក់ស្តែងនៅជុំវិញផ្សារនាគមាស និង ផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ក្រោមការដឹកនាំដោយ លោក ឯក ឃុនដឿន ជាអភិបាលខណ្ឌរាប់ឆ្នាំ បើក្រឡេកទៅមើលសណ្តាប់ធ្នាប់ របៀបរយ លើចិញ្ចើមផ្លូវវិញ ទទួលរងនូវការរិះគន់ធ្ងន់ៗពីមហាជនថាគ្មានសមត្ថភាព បង្កការលំបាកដល់ថ្នាក់លើចុះមកជួយរៀបចំជារឿយៗ។

តួយ៉ាង កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា២០១៨នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ទទួលបទបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្ដែងក្នុងផ្សារទាំង២ ។

ឯកឧត្តម មាន ចាន់យ៉ាដា បានបញ្ជាក់ថា ឆ្លើយតបនឹងការទទូចសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុង ការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ នៃការលក់ដូរជុំវិញផ្សារដើមគ និងផ្សារនាគមាស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំជាគោលការណ៍យ៉ាងម៉ឺងម៉ាត់ ដើម្បីរៀបចំទីតាំងខាងលើទាំងពីរឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរឡើងវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញានេះ ឯកឧត្តម ក៏បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្ដែង ដើម្បីចាប់ផ្ដើមយុទ្ធនាការចាប់ពីថ្ងៃច័ន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ ធ្វើយ៉ាងណារៀបចំទីតាំងទាំងពីរឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អប្រសើរឡើងវិញ។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បានសូមអោយ បងប្អូនអាជីវករ ប្រជាពលរដ្ឋជាអ្នកទិញ និងអ្នកធ្វើដំណើរ មេត្តាចូលរួមសហការទាំងអស់គ្នាដើម្បីអោយទីក្រុងរបស់យើងមានរបៀបរៀបរយល្អ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!