ព្រឹតិ្តការណ៍ថ្មីៗ

នារីចិនរូបស្រស់ បើករថយន្ត Mazda លឿនដូចក្នុងកុន​ ទៅព្រលះរថយន្តទំនើប Range Rover​ រេចង្កត​ទៅបោកផ្ទប់និងគល់ឈើ​

1 ឆ្នាំ មុន 335 តូ សុផល

រាជធានីភ្នំពេញ​ ៖ ​​គ្រោះថ្នាក់ចរាចរណ៍​មួយបានកើតឡើង រវាងរថយន្តស៊េរីទំនើប Mazda បើកបរដោយនារីចិនរូបស្រស់ម្នាក់ក្នុងល្បឿនយ៉ាងលឿន​ បានទៅបុកជាមួយរថយន្តស៊េរីទំនើប Range Rover ចំពេញទំហឹង ​បណ្ដាលឲ្យរេចង្កូតវិលទៅបោកផ្ទប់និងគល់ឈើ បណ្តាលឲ្យរងការខូចខាតខ្ទេចស្ទើទាំងស្រុង និងរថយន្ត Mazda ខូចខាត​ផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អ​ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ដ៏សាហាវដូចរឿងកុននេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវបែកជាបួន ផ្លូវ៣៣៧ កែងផ្លូវ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

ប្រភពពីសាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យ ដឹងថា​ នៅមុនពេលកើតហេតុ​ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក Range Rover ពណ៍ស ពាក់ស្លាកលេខភ្នំពេញ​ 2AP-7736 បើកបរដោយបុរសម្នាក់​ ធ្វើដំណើរតាមបណ្ដយផ្លូវ៣៣៧ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន​ លុះមកដល់វេលាកើតហេតុ​ដែលជាផ្លូវបែកជាបួន មិនបានបន្ថយល្បឿន ស្រាប់តែមាន រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Mazda ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ​ 2AM-1118 បើកបរដោយនារីរូបស្រស់ជនជាតិចិនម្នាក់​ ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយ​៥២៨ ក្នុងល្បឿនលឿនដូចគ្នា ដោយខ្វះការប្រុងប្រយ័ត្ន បានទៅបុកចំពាក់កណ្ដាលរថយន្ត Range Rover លាន់ដូចរន្ទះ ហើយរថយន្តវិលទៅបោកផ្ទប់នឹងគល់ឈើចំផ្នែកខាងក្រោយពេញទំហឹងទៀត បណ្តាលឲ្យរថយន្ត Range Rover រងការខូចខាតខ្ទេចយ៉ាងដំណំ និងផ្ទុះពោងសុវត្ថិភាពក្នុងរថយន្តទាំងអស់ផងដែរ​ ចំណែកឯរថយន្ត Mazda រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែពិតជាសំណាងល្អ​ បណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។ ភ្លាមៗនោះនារីរូបស្រស់ជនជាតិចិន ដែលជាអ្នកបើករថយន្ត Mazda បានទាក់ទងហៅមិត្តភ័ក្តដែលជាជនជាតិដូចគ្នា​ អោយចុះមកជួយដោះស្រាយនៅកន្លែងកើតហេតុផងដែរ ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានធ្វើការដោះស្រាយគ្នាដើម្បីបញ្ចប់រឿង ដោយយករថយន្តទៅជួសជុលរៀងៗខ្លួន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ