ព្រឹតិ្តការណ៍ថ្មីៗ

បាំងតែប៉ុន្មានម៉ោងទៀត! ប្អូនប្រុសសម្តេចក្រឡាហោម ស ខេង កាន់តំណែងជាស្នងការរាជធានីភ្នំពេញ ជំនួស នាយឧត្តមសេនីយ៍ ជួន សុវណ្ណ! 

1 សប្តាហ៍ មុន 1452 តូ សុផល

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេ អតីតស្នងការខេត្តបាត់តំបង ដែលមិនសូវមានកេរ្តិ៍ឈ្មោះ ជាប់ខ្សែហរ សម្តេចក្រឡាហោម ស ខេង មានវាសនាខ្ពស់ ឧត្តមសេនីយ៍ឯក ស ថេត នឹងត្រូវប្រកាសចូលកាន់តំណែងជា ស្នងការនគរបាលរាជធានីភ្នំពេញជាផ្លូវការ ជំនួស នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលត្រូវផ្ទេរភារកិច្ច និងតែងតាំងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

បើតាមប្រភពពីមន្រ្តីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅម៉ោងប្រមាណ១៥ និង ០០នាទី រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ ឧត្តមសេនីយ៍ឯក ស ថេត នឹងត្រូវប្រកាសចូលកាន់តំណែងជំនួស នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលពិធីនេះ រៀបចំនៅសាលប្រជុំស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មកជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានឋានៈស្មើរដ្ឋមន្រ្តី ជំនួន លោក កៅ ខុនដារ៉ា ដែលត្រូវទទួលភារកិច្ចថ្មី។

ក្រសែភ្នែកមហាជន កំពង់ត្របាញ់ភ្នែករង់ចាំមើលថាតើក្រោយពេល ឧត្តមសេនីយ៍ឯក ស ថេត ឡើងកាន់តំណែងជាស្នងការរាជធានីភ្នំពេញហើយ និងមានឥទ្ធិពលខ្លាំងជាង នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ឬយ៉ាងណា?

ពលរដ្ឋសង្ឃឹមថា ស្នងការថ្មីរូបនេះ និងខិតខំបំពេញការងារក្នុងមុខតំណែងដើម្បីរក្សាបាននូវ សណ្តាប់ធ្នាប់សន្តិសុខសង្គមបានល្អប្រសើរ ជាងនោះទៅទៀត មានយុទ្ធសាស្ត្រ បង្ការ ទប់ស្កាត់ អំពើលួច ឆក់ ប្លន់ ដែលកើតមានជាហូរហែរក្នុងរាជធានីភ្នំពេញ។ ពលរដ្ឋក៍សំណូមពរ លោកស្នងការថ្មីជួយចុះបង្ក្រាបោសសំអាតទីតាំង ហ្គេមអនឡាញ២៤ម៉ោងបង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ ទីតាំងចាក់បាល់ ឆ្នោតយួន (កន្ទុយលេខ) ទីតាំងល្បែងភ្នាល់ទឹកភ្លៀង បៀអាប៉ោង ហ្គេមបាញត្រី និង ទីតាំងបញ្ចាំ រាប់ពាន់កន្លែង ដែលគេស្គាល់ថា មានខ្នងធំ ជាប់ខ្សែស្រឡាយជាមួយសមត្ថកិច្ច ឬអាជ្ញាធរផងនោះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ