ព្រឹតិ្តការណ៍ថ្មីៗ

តើអង្គភាពប្រយុទ្ធប្រឆាំងនិងអំពើពុករលួយ (ACU)ឯកឧត្ដមឱមយិនទៀង លើកយកមកពិចារណាដែរឺទេក្រោយបែកធ្លាយទំនិញគេចពន្ធរាប់រយតោននាំចេញតាម ច្រកទ្វាអូស្មាច់

11 ខែ មុន 359 តូ សុផល

ខេត្តឧត្តរមានជ័យ៖ ក្រោយពីមានការបែកធ្លាយទំនិញគេចពន្ធរាប់រយតោន ដែលដឹកកជញ្ជូនដោយរថយន្ដម៉ាកយីឌុប  ចំនួនបីគ្រឿង ពាក់ស្លាកលេខសុទ្ធតែពី មកពីច្រកទ្វាអន្ដរជាតិអូស្មាច់ កាលពីកន្លងទៅថ្មីនេះ រហូតមកដល់ពេលនេះ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)ឯកឧត្ដមឱមយិនទៀង លើកយកមកពិចារណាដែរឺទេ ។

ដែលសព្វថ្ងៃនេះ ច្រកទ្វាអន្តរជាតិអូស្មាច់ មួយនេះ កំពុងតែល្បីរន្ទឺថាសុះសាយថា ជាប្រភពមួយសំរាប់នាំទំនិញគេចពន្ធធំជាងគេ ដែលគេកំពុងតែដំណើរ ដោយដាក់ការសង្ស័យថា មេក្លោងដែលបង្ហូរទំនិញគេចពន្ធទាំងនោះ គឺលោក យូ ហេងប្រធានសាខាគយខេត្តឧត្ដរមានជ័យ និងលោក គួន សុភាព ប្រធានស្នាក់ការគយនិងរដ្ឋាករ ប្រចាំនៅច្រកទ្វាអន្តរជាតិអូស្មាច់។

ក្រោយសមត្ថកិច្ចធ្វើការឃាត់រថយន្ដយីឌុបចំនួនបីគ្រឿងដឹកទំនិញកាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០១៨  កាលពីកន្លងទៅថ្មីៗនេះ ដោយត្រួតពិនិត្យឃើញថាទំនិញដែលដឹកលើរថយន្ដ រាប់រយតោនអត់មានពន្ធបង្កាន់ដៃពន្ធគយទាំងអស់ ដែលត្រូវបានអ្នកមានអំណាចអន្តរាគមន៍អោយ ដោះលែង វិញក្រោយសមត្ថកិច្ចធ្វើការឃាត់ទុកអស់រយះពេលជាហបីម៉ោង។

ទំនិញទាំងនោះ ត្រូវបានគេដាក់ការសង្ស័យថា នៅតែបន្ដរដឹកជញ្ជូនទំនិញគេចពន្ធរាប់រយតោនដដែល ដែលមានរថយន្ដរាប់សិបគ្រឿងដឹកជញ្ជូនដង្ហែជួរគ្នានៅពេលយប់។

ត្រង់ចំណុចនេះហើយដែលធ្វើអោយមានការបាត់បង់កញ្ចប់ថវិការរដ្ឋដ៍ច្រើនមហិមា គួណាតែអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ឯកឧត្ដមឱម យិនទៀង លើកយក រឿងនេះយកមកពិចារណាដើម្បីរក្សាប្រាក់ចំណូលរបស់រដ្ឋដែលកំពុងតែត្រូវប្រឈមក្នុងការបាត់បង់ ដោយ មន្រ្ដីខិលខូចមួយចំនួន ប្រព្រិត្តអំពើពុករលួយកាន់តែខ្លាំងដៃទៅៗ។

ដែលនាំអោយ ប្រព្រឹត្តនូវអំពើពុករលួយ កិបកេងប្រាក់ចំណូលរដ្ឋមកធ្វើជាទ្រព្យរបស់ខ្លួនបានដោយងាយៗបែបនេះតរទៅទៀត។ជុំវិញករណីខាងលើលោកយូ ហេងប្រធានសាខាគយនិងរដ្ឋាករខេត្តឧត្ដរមានជ័យនៅប្រកាន់គោលជុំហ៊រថា គ្មានទំនិញ គេចពន្ធទេ គឺសុទ្ធតែមានការបង់ពន្ធត្រឹមត្រូវទាំងអស់។

 លោកគួនសុភាព មេគយច្រកទ្វាអន្តរជាតិ អូស្មាច់ មិនអាចស្វែងរកការបកស្រាយបានទេជុំវិញករណីខាងលើ៕ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!