ភ្នំពេញ៖ ក្នុងរយៈពេល ០១សប្ដាហ៍នេះ ការងារចុះស្តារកាយអណ្តូងលូ(រឺហ្គា) និងប្រព័ន្ធលូបង្ហូរទឹក នៅអមសងខាងបណ្តោយផ្លូវលេខ១៩៨៦សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រេចបានប្រវែង ១.៨៤៧ម៉ែត្រ ក្នុងប្រវែងសរុប ៣.៦៩៤ម៉ែត្រ ក្រោមការបញ្ជាដឹកនាំពីលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងបានការឧបត្ថម្ភពីរដ្ឋបាលរាជធានីភ្នំពេញ ។
ចំពោះសកម្មភាពនេះ រដ្ឋបាលខណ្ឌសែនសុខនឹងបន្តដាក់កម្លាំងកាយស្តារនៅទីតាំងផ្លូវ វិថី សំខាន់ៗមួយចំនួន ដែលរងការលិចទឹក និងដក់ទឹក ជាបន្តបន្ទាប់ទៀត ។
ជាមួយនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការជាមួយអាជ្ញាធរ ដោយត្រូវបញ្ឈប់ការបង្ហូរទឹក និងបោះចោលកាកសំណល់ សំបកដប ថង់ផ្លាស្ទីកក្នុងអណ្តូងលូ និងសម្រាមមកលើចិញ្ចើមផ្លូវសាធារណៈក្នុងមូលដ្ឋានខណ្ឌធ្វើអោយទឹកដក់ពេញផ្លូវ និងសម្រាមកកស្ទះបិតមុខអណ្តូងលូ(រឺហ្គា) ស្ទះទឹកហូរ ប៉ះពាល់អ្នកដំណើរតាមដងផ្លូវ និងបាត់សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញ យ៉ាងធ្ងន់ធ្ងរ ។
Tag: លោក ម៉ូវ ម៉ានិត