ព្រឹតិ្តការណ៍ថ្មីៗ

តារាល្បីជាង១០រូប​ នឹងធ្វើឲ្យកក្រើក​ ក្នុងព្រឹត្តិការណ៍​ប្រគំតន្ត្រី​​សប្បុរសធម៌​ រៀបចំដោយ ឡេង​ ណាវ៉ាត់ត្រា​ (មានវីដេអូ)

1 សប្តាហ៍ មុន 456 តូ សុផល

 

(ភ្នំពេញ)៖​ ព្រឹត្តិការណ៍​ប្រគំតន្ត្រី​ អចលនទ្រព្យសប្បុរសធម៌ ដ៏ធំសម្បើម​ ដែលប្រមូលផ្តុំដោយតារាប្រុសស្រីល្បីឈ្មោះ​ ជាង១០រូប​ បានត្រៀមខ្លួនចូលរួម​ ការប្រគំតន្ត្រី​ ដ៏កក្រើកជួបជុំបងប្អូននៅប្រទេសកូរ៉េ​ ដែលរៀបចំឡើង​ ដោយ​ឧកញ៉ា​ ឡេង​ ណាវ៉ាត់ត្រា​។

នៅចុងខែកញ្ញា​ ឆ្នាំ២០១៨ខាងមុខនេះ​ ម្ចាស់ផលិតកម្មហ្គាឡាក់ស៊ី​ និងជាឧកញ៉ាម្ចាស់ជំនួញដី​ និងបុរី​ ឡេង​ ណាវ៉ាត់ត្រា​ បានរៀបចំឲ្យមានព្រឹត្តិការណ៍ប្រគំតន្ត្រី​ សប្បុរសធម៌​ ពុំធ្លាប់មាននៅលើ ទឹកដីកូរ៉េ បានមកដល់ហើយ​ នៅថ្ងៃ​ឈប់​សម្រាកបុណ្យឈូសុកខាងមុខនេះ ឧបត្ថម្ភផ្តាច់មុខ ដោយ បុរី ឡេង ណាវ៉ាត្រា ក្រុមហ៊ុន Galaxy Navatra Group co.,ltd ។

តារាប្រុសស្រី​ លោក​ ព្រាប​ សុវត្ថិ​,​ លោក​ សុវត្ថិ​ មុនីវណ្ណ,​ លោក​ សុវត្ថិ​ មុន្នីនាគ,​ លោក​ សុវត្ថិ​ សិរីវុឌ្ឍ,​ អ្នកនាង​ ពេជ្រ​ សោភា,​ លោក​ ឆាយ​ វីរៈយុទ្ធ​,​ កញ្ញា​ រ៉ាប៊ី​,​ លោក​ ពាក់មី,​ គុយលី​ និងពិធីករសម្បូរវោហារ​ លោក​ ប៉ែន​ ចំរ៉ុង​ និងតារាប្រុសស្រីច្រើនទៀត។ ទីតាំងនៃការសម្តែង​ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ទីក្រុងអាន់សាន់ ខ្សែរថភ្លើងលេខ៤ ចំណត ច្រកចេញលេខ១ បត់ឆ្វេងដើរត្រង់​ចម្ងាយ៣០០​ម៉ែត្រ​ ខ្សែរថភ្លើងលេខ៤ ចំណត ច្រកចេញលេខ១ បត់ឆ្វេងដើរត្រង់ចម្ងាយ៣០០ម៉ែត្រ​ និងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ទីក្រុងក្វាងជូធំ​ សាកលវិទ្យាល័យស្រ្តីនៃទីក្រុងក្វាងជូង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ