ភ្នំពេញ៖ នៅវេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ។
បានអញ្ជើញចូលរួមសំណេះសំណាល ជាមួយកំលាំងប្រជាការពារខណ្ឌមានជ័យ ចំនួន ៥០នាក់ ហើយក្នុងពិធីសំណេះសំណាលនោះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានប្រាប់កងកំលាំងប្រជាការពារខណ្ឌមានជ័យ អោយខិតខំបំពេញតួនាទីអោយសកម្មជាងមុន និង អោយខ្លាំងជាងមុន ក្នុងភារកិច្ចយកចិត្តទុកដាក់ចូលរួមរៀបចំសណ្តាប់ធ្នាប់អោយបានល្អជាងមុនក្នុងគោលដៅផ្លូវនិមួយៗដើម្បីអោយមានសោភណ្ឌភាព ។
របៀបរៀបរយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរ និង ដើម្បីសំរួលចរាចរអោយប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយជំនឿទុកចិត្តមកលើអាជ្ញាធរខណ្ឌ ជាពិសេសត្រូវចូលរួមយ៉ាងសកម្មនិងសហការជាមួយកងកំលាំងសមត្ថកិច្ចដើម្បីល្បាត ពួន ស្ទាក់ បង្រ្កាបរាល់សកម្មភាពអសន្តិសុខទាំងឡាយណាក្នុង ភូមិ សង្កាត់ និងត្រូវធានាអោយបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅដោយសុខុដមរមនាក្នុងមូលដ្ឋាន ។
ពិធីសំណេះសំណាល លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានឧបត្ថម្ភ មួកសុវត្ថិភាព ក្នុងម្នាក់ ៗ ចំនួន ១ នឹងថវិកា ២០០០០៛ និង ទឹកសុទ្ធ ២៥ យ៉ួរ ផងដែរ សរុប មួកសុវត្ថិភាព ចំនួន ៥០មួក នឹងថវិកា ចំនួន ១,០០០,០០០៛ ។
Tag: លោក ឌី រ័ត្នខេមរុណ