ព្រឹតិ្តការណ៍ថ្មីៗ

ខួបគម្រប់​ ១២ឆ្នាំ​ ភោជនីយដ្ឋាន​ វីហ្វ្រេន​ តារាចូលរួមអបអរជាង100នាក់

2 ខែ មុន 174 តូ សុផល

ភ្នំពេញ៖​ វត្តមានតារាប្រុសស្រីល្បីឈ្មោះ​ជាច្រើន ប្រមាណជាង១០០នាក់​ បានចូលរួមអបអរសាទរ​ ខួបគម្រប់១២ឆ្នាំ​

នៃដំណើរការភោជនីយដ្ឋាន​ វីហ្វ្រេន​ ដែលចាប់ពីថ្ងៃបើកដល់ពេលនេះគឺជោគជ័យខ្លាំងលើសការរំពឹងទុក។

បើតាមលោក​ ចេង​ វណ្ណា​ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា​ នេះជាឆ្នាំទី១២ហើយ​ ដែលបើកដំណើរការភោជនីយដ្ឋា​ នមួយនេះ​ ដោយសារតែមានការគាំទ្រ​ ពីបងប្អូនប្រជាពលរដ្ឋ​ ទើបធ្វើឲ្យភោជនីយដ្ឋាន​ ពង្រីកសាខា​បន្តបន្ទាប់​ មកដល់ពេលនេះ។ ហើយបើនិយាយពីកម្មវិធីខួបគម្រប់១២ឆ្នាំនេះ​ គឺមានវត្តមានតារាប្រុសស្រីជាង១០០នាក់​ បានចូលរួម​ និងមានវត្តមានភ្ញៀវជាច្រើនទៀត។

លោក​ ចេង​ វណ្ណា​ បានប្រាប់ឲ្យដឹងទៀតថា​ ដើម្បីជាការអបអរសាទរ​ ខួបគម្រប់១២ឆ្នាំ​ និងជាឱកាសផ្តល់កាដូតបស្នងដល់អតិថិជននោះ​ លោកបានរៀបចំការចាប់រង្វាន់ដល់អតិថិជន​ នូវកាដូជាច្រើនសរុបជាទឹកប្រាក់​ ជាង៣ពាន់ដុល្លារ​ ។ ហើយនៅពេលដែលលោកទំនេរពីការរៀបចំកម្មវិធីនេះហើយ​ លោកនិងអ្នកសិល្បៈ​ មានគម្រោងបន្តធ្វើសកម្មភាពសប្បុរសធម៌ថែមទៀត​ ព្រោះថាអ្វីដែលលោកធ្វើនេះគឺជាអ្វីដែលលោក​ តែងតែធ្វើរាល់ឆ្នាំតែម្តង៕

បន្ថែមយោបល់របស់អ្នក

យោបល់