ព្រឹតិ្តការណ៍ថ្មីៗ

ចៅសង្កាត់ទី៣ព្រមទាំងសមាជិកក្រុមប្រឹក្សា និងមេភូមិទាំង១៤ ក្នុងសង្កាត់ទាំងមូលបាននាំយកទេយ្យវត្ថុទៅប្រគេនព្រះភិក្ខុសង្ឃនៅគង់ចាំព្រះវស្សានៅវត្ដ

1 ឆ្នាំ មុន 117 តូ សុផល

ភ្នំពេញ៖ ក្នុងនាមជាប្រជាជនកម្ពុជា កាន់ព្រះពុទ្ធសាសនានាព្រឹកថ្ងៃទី០៩ខែកញ្ញា ឆ្នាំ២០១៨ លោក វ៉ា សាវឿន ចៅសង្កាត់ទី៣ព្រមទាំងសមាជិកក្រុមប្រឹក្សានិងមេភូមិទាំង១៤ ក្នុងសង្កាត់ទាំងមូលបាននាំយកទេយ្យវត្ថុមួយចំនួនរួមមានភេសជ្ជៈទឹកក្រូច ២៤កេះ ទឹកបរិសុទ្ធ២៤កេះព្រមទាំងថវិកាចំនួន២៨០ ០០០រៀលយកទៅប្រគេនព្រះភិក្ខុសង្ឃនៅគង់ចាំព្រះវស្សានៅវត្ដទួលសុភាឃួន នៅក្នុុងកម្មវិធីឧបោសថកម្មដែលមានព្រះសង្ឃចូលរួមចំនួន៣៣៦ អង្គ មន្តមកពី២៨វត្ត ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក វ៉ា សាវឿន ចៅសង្កាត់ទី៣បានមានប្រសាស៌ថា នៅក្នុងរដូវនេះគឺជារដូវចូលព្រះវស្សា ហើយមានភ្លៀងធ្លាក់ជោគជាំ ដែលធ្វើអោយប្រជាពុទ្ធបរិស័ទ្ទ មានការលំបាកក្នុងការយកចង្ហាន់មកកាន់ទីអារាម ហើយបើតាមពុទ្ធបញ្ញត្តិព្រះសង្ឃទាំងអស់មិនត្រូវបានអនុញ្ញាតិអោយអោយនិមន្តខុសកាលវេលាបានឡើយ ដែលជាការលំបាកសម្រាប់ព្រះភិក្ខុសង្ឃ ដូចនេះហើយទើបលោក ព្រមទាំងមេភូមិទាំងអស់ក្នុងសង្លាត់ព្រមទាំងប្រជាពលរដ្ឋ មូលមតិគ្នានាំយកនូវតេយ្យវត្ថុ នឹងចតុបច្ច័យមួយចំនួនមកវេរប្រគេនព្រះសង្ឃក្នុងឪកាសនេះ។

លោក ចៅសង្កាត់ ក៏បានលើកឡើងពីការរីកចម្រើនលើគ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជា ហើយវិស័យព្រះពុទ្ធសាសនាក៏ត្រូវបានលើកតម្កើង ដែលប្រមុខរដ្ឋាភិបាលលោកយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍនូវធនធានព្រះពុទ្ធសាសនារួមមានការបង្កើតពុទ្ធិករសិក្សាគ្រប់កម្រឹត ការកសាងសមិទ្ធិផលនានា រួមមានកុដិ សាលា ព្រះវិហ៊ាជាដើម៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ