ព្រឹតិ្តការណ៍ថ្មីៗ

ផ្កាយពីរ ទេស សំអាត ប្រើអំណាចយោធារំលោភយកដី ១៦០ហិចតា ពលរដ្ឋចំនួន១២គ្រួសារកំពពុងជួបទុក្ខធំ

8 ខែ មុន 879 តូ សុផល

ខេត្ដឧត្សរមានជ័យ៖ លោក ឧត្ដមសេនីយទោទេស សំអាត បំរើការងារនៅនាយកដ្ឋានបញ្ជូនសារ នៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៨នេះត្រូវបានប្រជាពលរដ្ឋចំនួន១២គ្រួសារ រស់នៅភូមិលំទងឃុំលំទងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ បានចោទថា បានទៅធ្វើការគុំរាមកំហែងនិងចាប់ពួកគាត់ទាំងអស់គ្នា បើគាត់នៅតែត្រចេះរឹងរុះ មិនព្រមរុះរើផ្ទះសំបែង និងចាកចេញពីដីពួកគាត់កំពុងតែរស់នៅរាល់ថ្ងៃនេះទេ ដែលមានផ្ទៃដីសរុប១៦០ហិចតាស្ថិតនៅចំណុចអូសាភី ក្នុងភូមិឃុំខាងលើ។

ប្រជាពលរដ្ឋទាំង១២គ្រួសារស់នៅភូមិលំទងឃុំលំទងស្រុកអន្លង់វែង បានអោយដឹង ថា ពួកគាត់បានរក្សាការពារដីនេះចាប់តាំងពីឆ្នាំ២០០៤ មកម្លេះ រហូតមកដល់ឆ្នាំ២០១៣ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ លេខ០១ ដើម្បីធ្វើការចុះបញ្ជីដីឈ្លី ដោយមានក្រុមយុវជនស្មក្រ័ចិត្ត ផងនោះ។

ពេលពួកគាត់ជាប្រជាពលរដ្ឋបានស្នើអោយក្រុមយុវជនស្មក្រ័ចិត្ត ចុះទៅធ្វើការវាស់វែងដែតែ គេមិនបានវាស់វែងធ្វើអោយនោះទេ ដោយមូលហេតុដីនៅមាន ព្រៃឈើច្រើន។

ក្រោយមកករត្រូវបានអ្នកមានអំណាចបានយកគ្រឿងចក្រទៅជីកករកាយព្រំតែត្រូវបានពួកគាត់និងលោកមេភូមិធ្វើការហាមឃាត់បង្អាក់សកម្មភាព។

ករស្រាប់តែលិចមុខលោកផ្កាយពីទេស សំអាត បំរើការងារនៅនាយកដ្ឋានបញ្ជូនសារទៅធ្វើការគំរាមកំហែងបាញ់សំលាប់ ហើយអះអាងថាដីនេះជាដីរបស់គេ។

ប្រជាពលរដ្ឋបានបន្ដថា លោកផ្កាយពី២ទេស សំអាត់ បាននិយាយទៅកាន់ពួកគាត់ថា ដីសហគមន៍ អូសាភីគីរីព្រៃស្រោង និងដីគំរបព្រៃឈើរបស់រដ្ឋនៅក្បែនោះសុទ្ធសឹងជាដីរបស់គេទាំងអស់ សរុបជាច្រើនរយហិចតា។

ជុំវិញករណីខាងលើក្រុមការងារព័ត៌មានយើង មិនអាចស្វែងរកការសុំបំភ្លឺពីលោក ឧត្ដមសេនីយ៍ទោ ទេស សំអាត បានទេ ព្រោះមិនអាចស្វែងរកការទំនាក់ទំនងបាន៕ ដោយ៖ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!