ព្រឹតិ្តការណ៍ថ្មីៗ

ការយកចិត្តទុកដាក់របស់ ភរិយាថ្នាក់ដឹកនាំ មន្រ្តីរាជការខណ្ឌ ជាមួយ ប្អូនៗក្មួយៗកុមារកំព្រា ដើម្បីសម្រាលទុក្ខលំបាកបានមួយគ្រាៗ

1 ឆ្នាំ មុន 511 តូ សុផល

ភ្នំពេញ៖  នៅព្រឹកថ្ងៃអាទិត្យ១៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ២០១៨លោកស្រី ខៀវ លីលី ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌសែនសុខ រួមជាមួយសមាជិកា ខណ្ឌ-សង្កាត់ បានអញ្ជើញទៅសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារសិក្សា ជូនលោកគ្រូ អ្នកគ្រូ និងប្អូនៗក្មួយៗកុមារកំព្រា ស្ថិតក្នុងមណ្ឌលកុមារកំព្រារសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

គ្រឿងឧបភោគ និងសម្ភារសិក្សា រួមមាន: មីចំនួន ២០កេស ទឹកសុទ្ធ២០កេស និងអង្ករចំនួន២០០គីឡូក្រាម សៀវភៅប៊ិចខ្មៅដៃជាច្រើនក្បាល/ដើម ដោយមានការចូលរួមឧបត្ថម្ភពីសប្បុរសជនរួមមាន៖
-អនុសាខាសមាគមនារីខណ្ឌសែនសុខដឹកនាំដោយលោកស្រី ខៀវ លីលី ឧត្ថម្ភដល់កុមារកំព្រាចំនួន៥៦នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅសរសេរចំនួន២ក្បាល ប៊ិចខៀវ១ដើម ខ្មៅដៃ១ដើម ជ័រលុប១ ថវិការឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា ចំនួន៥០០,០០០៛ និងអាហារសម្រន់សាមគ្គី(នំប៉័ងនាគព័ន្ធ) ។
-លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ឧបត្ថម្ភ មី២០កេស ទឹកសុទ្ធ២០កេស និងអង្ករចំនួន២០០គីឡូក្រាម
-លោកស្រី ឡាយ ណាដែន ភរិយាលោកហោ វាសនា អភិបាលរងខណ្ឌសែនសុខ ឧបត្ថម្ភថវិកាចំនួន២០០,០០០រៀល
-លោស្រី គឹម វណ្ណ ភរិយា លោកសក់ ច័ន្ទកញ្ញារឹទ្ធិ អភិបាលរងខណ្ឌសែនសុខ ឧបត្ថម្ភថវិកាចំនួន២០០,០០០រៀល
-លោកស្រី វ៉ែន ចាន់ណា ភរិយាលោកពៅ ណារឹទ្ធ ប្រធានការិយាល័យរៀបចំដែនដី និងភូមិបាលខណ្ឌសែនសុខ ឧបត្ថម្ភថវិការចំនួន១.០០០.០០០រៀល
-លោកស្រី ឯម ម៉ារូហ្សែត ឧបត្ថម្ភថវិការចំនួន ២០០,០០០រៀល
-លោកស្រី តាំង ចន្ទ័ពុទ្ធាវី ភរិយាលោក អ៊ួង ចន្ធី ប្រធា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ