ព្រឹតិ្តការណ៍ថ្មីៗ

រួមចិត្តនឹងគ្នាជាខ្មែរតែមួយ ជាប្រភពនៃសន្តិភាពនិងការអភិវឌ្ឍន៍!

1 ឆ្នាំ មុន 109 តូ សុផល

ភ្នំពេញ៖ ក្រោយថ្ងៃបោះឆ្នោតសកល ក្នុងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កម្ពុជាទទួលបានជោគជ័យថ្មីមួយទៀត

គឺប្រជាពលរដ្ឋខ្មែរ ទូទាំងនគរបានផ្តល់សេចក្តីទុកចិត្ត ផ្ញើជោគវាសនារបស់ខ្លួន លើគណបក្សប្រជាជនកម្ពុជា ដោយបោះឆ្នោតជូនភ្លូកទឹកភ្លូកដី។ បើទោះបីជាមានមតិជំទាស់ខ្លះក៏ដោយ ក៏វាជារឿងធម្មតា ប្រៀបដូចជាព្រះពុទ្ធបានត្រាស់ដឹងខ្លាំងពូកែយ៉ាងណា ក៏នៅមានមាតាមផ្ចាញ់នោះដែរ។ កន្លងមកអស់ជាង៥០០ឆ្នាំ កម្ពុជាពុំធ្លាប់ទទួលបាននូវសុខសន្តិភាពនិងការបង្រួបបង្រួមជាតិម្តងណាឡើយ តែដោយគោលនយោបាយច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យជាតិមួយដែលធ្លាប់បែកបាក់អស់ជាង៥០០ឆ្នាំ និង ធ្លាប់ធ្លាក់អន់ថយដល់ចំណុច០ ប្រែមកជារីកចម្រើនក្រោមម្លប់សន្តិភាពដ៏ត្រចះត្រចង់។ លទ្ធផលបោះឆ្នោតអណត្តិទី៦ ដែលគណបក្សប្រជាជនឈ្នះភ្លូកទឹកភ្លូកដី ទទួលបានអាសនៈទាំង១២៥កៅអី ក្នុងរដ្ឋសភា គឺបង្ហាញយ៉ាងច្បាស់ថាពលរដ្ឋខ្មែរពិតប្រាកដ គឺស្រឡាញ់សន្តិភាពនិងការបង្រួបបង្រួមជាតិនេះណាស់។

នៅព្រឹកថ្ងៃទី ០៨ ខែ០៩ ឆ្នាំ២០១៨ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹសបានរៀបចំពិធីជប់លៀង អបអរសាទរចំពោះជ័យជំនះដ៏ភ្លូកទឹកភ្លូកដី របស់គណបក្សប្រជាជនកម្ពុជា ដើម្បីថ្លែងអំណរគុណដល់មន្ត្រីក្រុមការងារ ជនបង្គោល និងសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹសទាំងមូល ដោយមានការចូលរួមពីលោក នុត ពុធដារ៉ា ប្រធានគណ:កម្មាធិការបក្សខណ្ឌដង្កោ លោក ជ គឹមស៊ និង លោក អ៊ុយ សុន អនុប្រធានគណ:កម្មាធិការបក្សខណ្ឌ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស ផងដែរ។ មន្ត្រីក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស ដែលជាមេភូមិ ចៅសង្កាត់ យុវជន សកម្មជន បានខិតខំចូលរួមបំពេញការងារយ៉ាងសកម្ម បម្រើជូនប្រជាពលរដ្ឋបានយ៉ាងល្អក្នុងរយៈកាលកន្លងមក នូវសេវាចុះបញ្ជីកំណើត ចុះបញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រួលជូនប្រជាជនក្រីក្រ និងអ្នកខ្វះលទ្ធភាពទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ថ្លៃនៅតាមមណ្ឌលសុខភាព និងតាមមន្ទីរពេទ្យរបស់រដ្ឋ កែលម្អផ្លូវលំជនបទ ពីផ្លូវដីទៅជាផ្លូវកៅស៊ូ ឬផ្លូវបេតុង ជម្រុញការតបណ្តាញអគ្គិសនីនិងទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅ ធានាបាននូវបរិយាកាស ភូមិសង្កាត់ ប្រកបដោយសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ រហូតទទួលបានការគាំទ្រពីប្រជាពលរដ្ឋភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ ដែលទើបកន្លងផុតទៅថ្មីៗនេះ។

ពិធីជប់លៀង ដែលឯកឧត្តម រ័ត្ន ស្រ៊ាង រៀបចំឡើងនៅថ្ងៃនេះ គឺជាជ្រុងមួយនៃការអបអរសាទរ បន្ទាប់ពីឯកឧត្តម បានបង្កលក្ខណៈ រៀបចំពិធីជប់លៀងជាមួយប្រជាពលរដ្ឋផ្ទាល់គ្រប់ភូមិកន្លងរួចមកផងដែរ។ ភាពស្និតស្នាល និង ភាពសប្បាយរីករាយ របស់ប្រជាពលរដ្ឋ និង ក្រុមការងារគណបក្សប្រជាជនកម្ពុជា បានបង្ហាញឲ្យឃើញពីការរួបរួមគ្នា ក្នុងនាមជាខ្មែរតែមួយ ក្នុងការថែរក្សាសន្តិភាព និង ជួយគ្នាអភិវឌ្ឍន៍ជាតិ ឲ្យសម្បូរសប្បាយរុងរឿងតទៅមុខទៀតជានិរន្តរ៍៕
#PhnomPenhGRK

បន្ថែមយោបល់របស់អ្នក

យោបល់