ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលស្រុកសំពៅលូនឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរនិងប្រើប្រាស់ថ្នាំញៀន

11 ខែ មុន 340 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ឈ្មោះ អាន យ៉ុង ភេទប្រុស អាយុ៤៦ ត្រូវកម្លាំងនគរបាលស្រុកសំពៅចាប់ក្នុងករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀនដែលច្បាប់កំពុងហាមឃាត់។

ជនខាងលើមានទីលំនៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីកម្លាំងនគរបាលជំនាញបានអោយដឹងថា៖វត្ថុតាងដែលសមត្ថកិច្ចដកហូតពីជនសង្ស័យរួមមានថ្នាំយ៉ាម៉ា(WY)ចំនួន៣០គ្រាប់ ទូរស័ព្ទដៃ១គ្រឿង និងសម្ភារះប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវនគរជំនាញកំពុងសាកសួរនិងកាាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!