ឯក​ឧត្តម ​ហ៊ុន ​ម៉ាណែត៖​ សម្តេចតេជោ​ហ៊ុន សែន ធ្វើ​ឲ្យខ្មែរ​រួប​រួមគ្នា ​បញ្ចប់​សង្គ្រាម​ បញ្ឈប់​ការ​កាប់​សម្លាប់​គ្នា​

9 ខែ មុន 82 តូ សុផល

កណ្តាល៖ ឯក​ឧត្តម ហ៊ុ​ន ម៉ាណែត ​បាន​បញ្ជាក់​ថា​ គោលន​យោបាយឈ្នះ​ឈ្នះរ​បស់ស​ម្តេចតេជោ​ ហ៊ុន​សែន ធ្វើ​ឲ្យខ្មែ​ររួបរួម​គ្នា ​បញ្ចប់​សង្គ្រាម ​បញ្ឈប់​ការ​កាប់​សម្លាប់​គ្នា ​ក៏​ដូចគោលនយោបាយ​របស់​គណបក្ស​ប្រជាជ​នកម្ពុជា​គឺ​ធ្វើបុណ្យជាមួយ​ប្រជាព​លរ​ដ្ឋ កសាង​សន្តិភាព​ កសាង​សមិទ្ធផល​ដើម្បី​ប្រជាពល​រដ្ឋ​ ប្រកាន់​យក​គោល​ការណ៍​បង្រួ​បបង្រួម​គ្នា​ក្នុង​នាមជា​ខ្មែរ​ ដែល​ធ្វើឲ្យយើង​អាច​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង។

ថ្លែង​ក្នុង​ពិធីស​ម្ពោធ​ឆ្លង​ព្រះវិហារ​ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​មណិរតនា​រាម​(ហៅវ​ត្ត​ពាំរាំង​ក្រោម)​ ស្ថិត​ក្នុង​ឃុំ​ពាមរាំង​ ស្រុក​លើក​ដែក​ ខេត្ត​កណ្ដាល​​ នៅ​ថ្ងៃសៅរ៍​​ ទី៨​ ខែ​កញ្ញា ឆ្នាំ​២០១៨​ ឯក​ឧត្តម ហ៊ុ​ន ម៉ាណែត ​បាន​បន្ត​ថា​ យើង​ទើប​មាន​ឱកាស​កសាងប្រ​ទេសឡើងវិ​ញ​នៅក្នុង​ឆ្នាំ១៩៧៩​។ ការ​កសាង​សមិទ្ធផល​ទាំង​អស់​នេះ​ គឺ​កើត​ចេញ​ពីកា​រខិតខំប្រឹ​ងប្រែង និង​ការ​ចូលរួម​រប​ស់ព្រះសង្ឃ​ពុទ្ធបរិស័ទ​ សប្បុរស​ជន ប្រជា​ជន​ ដែល​មាន​វប្បធម៌ចែក​រំលែក និង​ទឹក​ចិត្ត​ចូល​រួមកសាង​ជា​មួយ​ថ្នាក់ដឹក​នាំដែលមា​នចិត្ត​រួម​ទាំងក្រុម​ការ​ងារ​ចុះជួ​យមូ​លដ្ឋាន​។ ​នេះហើយគឺ​ជា​ការចូល​រួម​ គឺជា​វប្បធម៌​ចែក​រំលែក និង​ទឹក​ចិត្តស្មារតី​ជួយ​គ្នាកសាង​សមិទ្ធ​ផល​ដើម្បីទុ​កឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ស្របតាមគោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្រោមការ​ដឹក​នាំ​របស់​សម្ដេច​តេជោហ៊ុ​ន ​សែន​។

ដោយ​សារ​ប្រទេសមា​ន​សុខ​សន្តិភាព​ ប្រជាពល​រដ្ឋ​មានជីវភាព​ធូរធា​ ប្រជា​ពលរដ្ឋ​មាន​ទឹក​ចិត្ត​ចែក​រំលែកទើប​យើង​មាន​ឱកាស​ចូល​រួមជាមួយ​រាជ​រដ្ឋាភិបាល​កសាង​សមិទ្ធ​ផល​នានា។​ សូម​ប្រជាពល​រដ្ឋជឿ​ទុក​ចិត្តចុះ​ដរាបណា​សម្តេច​តេជោ​ ហ៊ុន ​សែន​ ដឹក​នាំប្រទេស ​នឹង​បម្រើ​ប្រជាពលរដ្ឋ និង​កសាង​ប្រទេស​ឲ្យ​មានភាព​សម្បូរ​សប្បាយ ​ព្រោះគោ​នយោបាយ​របស់រាជ​រដ្ឋាភិបាល គឺអភិវឌ្ឍ​ប្រទេសឲ្យរី​កចម្រើន​គឺ​មានន័យ​ថាធ្វើ​ឲ្យ​ជីវភាព​ប្រជាពល​រដ្ឋ​មាន​បាន ​មា​នសមទ្ធិផល​លើគ្រប់វិ​ស័យ ​កូនចៅ​ប្រជាពល​រដ្ឋ​មាន​ឱកាស​រៀនសូត្រ ​មាន​ឱកាសមា​ន​ការងារ​ធ្វើ ​មន្ត្រីរាជ​ការ​មានប្រាក់បៀវត្សរ៍​សមរម្យ​ មាន​សុខសន្តិភាព ​រីករាយ​ទាំង​ផ្លូវចិត្ត​ផ្លូវ​កាយ​ មា​នសេវាសាធារណ​ល្អ។​ នេះហើយគឺ​អ្វីដែលរាជ​រដ្ឋាភិបាល​គឺ​សម្ដេចតេជោ​បាន​ធ្វើ​។

ឯក​ឧត្តម ហ៊ុ​ន ម៉ាណែត ​សូមថ្លែ​ងអំ​ណរគុណប្រ​ជាពលរដ្ឋ​ទាំងអស់ដែលបា​ន​បោះឆ្នោត​ជូន​សម្ដេច​តេជោហ៊ុ​ន ​សែន​ ដឹ​កនាំ​ប្រទេសជា​បន្ត​ទៀត​។ កា​របោះឆ្នោត​នេះ​គឺមិនខុស​ទេគឺ​បោះ​ឆ្នោតឲ្យ​ខ្លួន​ឯង​ ឲ្យ​អនាគត​កូន​ចៅ ​និង​បន្ត​កសាងប្រទេស​ជា​បន្តទៀត​ជា​មួយគ្នា។​ និង​សូមថ្លែងអំ​ណរគុណចំ​ពោះអាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ​ក្រុម​ការ​ងារ​គណបក្ស​ប្រជាជនកម្ពុជា និង​ផ្នែក​ដែល​ពាក់​ព័ន្ធដែ​លបានត្រៀម​បង្ការ និង​ជួយសង្គ្រោះ​ប្រជាពល​រដ្ឋ​នៅក្នុងគ្រោះទឹ​កជំនន់​ និង​គ្រោះមហន្តរាយ​ធម្មជាតិ​ផ្សេងៗ​និងបម្រើ​សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​។
ប្រជា​ពលរដ្ឋជាង៨​៣ភា​គរយ​បាន​ទៅ​បោះឆ្នោ​ត គឺ​ជាការ​ទះកំផ្លៀង​មួយ​ធ្ងន់ណាស់​ចំពោះ​អ្នក​ដឹក​នាំនយោបាយ​ក្រៅ​ប្រទេស​ ដែល​មុន​បោះឆ្នោតបានអំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ​កុំទៅបោះ​ឆ្នោត​ ធ្វើ​ពហិការម្រាម​ដៃស្អាត​ មិន​តែ​ប៉ុណ្ណោះបា​នគំរាមកំហែង ​មិន​ចូលរួមបោះឆ្នោត​ ហៅ​ បរទេស​មក​ដាក់​ទណ្ឌ​កម្មសេដ្ឋ​កិច្ច​ ធ្វើ​ឲ្យកូនចៅ​ប្រជាពល​រដ្ឋ​គ្មានការងារ​ធ្វើ ​បំផុស​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម ​ប៉ុន្តែទីបំផុត​ប្រជាពល​រដ្ឋ ៧លាន ​នាក់​បាន​ទៅបោះឆ្នោត ​ហើយ​បោះឆ្នោត​បាន​ការបា​នយ៉ាង​ច្រើនលើស​លប់​។ ​នេះប​ង្ហាញថា ប្រជាពល​រដ្ឋបោះ​ឆ្នោតមិ​នចាំ​នរណាទេ​ ប្រជា​ពរដ្ឋបោះឆ្នោ​តអោយអ្នកដឹក​នាំ​ដែលមា​នគោលនយោ​បាយបម្រើ​ប្រជាពល​រដ្ឋ​ ចង់​បាន​សុខសន្តិ​ភាព​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!