ព្រឹតិ្តការណ៍ថ្មីៗ

“ប្រយ័ត្នគ្នាច្រើនកើនអន្សមខ្លោច” (ពាក្យ៧)

1 ឆ្នាំ មុន 54 តូ សុផល

#មិនមែនច្រណែនតែត្រេកអរ

#តែជួយអំណរសាទរផង
#ទទួលជោគជ័យល្បីកន្លង
#សាទរអឺងកងឯកឧត្តមថ្មី?

#ទោះបរាជ័យនៃទៀតសោធ
#សំឡេងបោះឆ្នោតគ្មានកៅអី
#គ្មានការគាំទ្ររាស្ត្រប្រុសស្រី
#បានរដ្ឋមន្ត្រីល្បីកន្លង។

#ចុះអ្នកខិតខំផ្តុំតស៊ូ
#ធ្វើការជាយូរកូនចៅផង
#ខំខិតគិតគូរពូប្អូនបង
#តស៊ូកន្លងគ្មានតម្លៃ។

#គ្រាន់តែចូលរួមបង្កើតបក្ស
#មនុស្សបួនដប់នាក់ជាក់ប្រុសស្រី
#ចំណាយប្រាក់ខែរដ្ឋមន្រ្តី
#តើបានការអ្វីស្តីប្រាប់ផង?

#មិនមែនតិចតួចពាន់ដុល្លា
ប្រាក់ខែរាជការកើនកន្លង
ប្រសិនទុកជួយញាតិប្អូនបង
រាស្ត្រីក្រីក្រផងល្អយ៉ាងណា។

#ឥឡូវតម្រូវត្រូវចំណាយ
ប្រាក់ខែចែកចាយឥតបានការ
តម្កើងបុណ្យសក្តិជារាជការ
គរពេញរដ្ឋាបានការអ្វី។

#ប្រយ័ត្នគ្នាច្រើនអន្សមខ្លោច
ច្រើនឥតប្រយោជន៍មិនមានន័យ
ប្រមូលកេណ្ឌផ្តុំច្រើនពេកក្រៃ
មិនចម្រើនអ្វីឥតបានការ។

#ឬទុកគ្រាន់ចែកស្រែកបន្ទរ
លើកដៃគាំទ្រផ្តល់សញ្ញា
ហៃអើបន្ទរល្អអស្ចារ្យ
សង្គមបញ្ហាថាតម្រូវ។

#នេះគ្រាន់កំណាព្យកាព្យសម្តី
ចារចងក្រងន័យស្តីខុសត្រូវ
ឃើញខុសត្រង់ណាថាផងទៅ
កុំសថាខ្មៅជ្រៅថារាក់។

#កុំឲ្យឃើញខ្លីស្តីថាវែង
ច្បាក់ប្រត្យក្សស្តែងរែងជាខ្វាក់
គាប់គួរតម្រូវត្រូវលើកដាក់
ព្រោះលាភបុណ្យសក្តិក្បត់ខ្លួនឯង។

#ត្បិតត្រឹមអ្នកស្មេរសរសេរកាព្យ
អ្នកតែងកំណាព្យប្រាប់សម្តែង
ឃើញពិតថាពិតឥតបំប្លែង
សុទ្ធថាក្លាយក្លែងរែងបន្លំ។

#បើលើសបើលស់ហួសសម្តី
កុំចាប់ទោសពៃរ៍ញាតិតូចធំ
យាយតាបងប្អូនពូមីងអ៊ំ
ខ្ញុំអង្វរសូមទោសអភ័យ។

#លើកហត្ថប្រណម្យសូមវន្ទា
ជូនពរជយាជាពរជ័យ
ដល់ពុកម៉ែខ្ញុំសូមសិរី
សុខសាន្តសួស្តីកុំបីហ្មង។

#អាយុ វណ្ណៈ សុខជាក់
រួមនិងពលៈជាក់កន្លង
បានដល់ញាតិមិត្រជិតឆ្ងាយផង
ទេវតាឃុំគ្រងគ្រួសារខ្មែរ។

ចប់

ពីស្មេរកំណាព្យខ្មែរៈ
ដួង អរុណរង្សី
(08.09.2018) ភ្នំពេញ៕

បន្ថែមយោបល់របស់អ្នក

យោបល់