ព្រឹតិ្តការណ៍ថ្មីៗ

អោយហូបអីវិញទៅ បើសុតតែគី មី ស្ទើរទាំងអស់ហើយនោះ…! អាណិតក្មេងៗជំនាន់ក្រោយណាស់

1 ឆ្នាំ មុន 217 តូ សុផល

ខេត្តកណ្តាល ៖ ទំនិញចាប់ហួយនិងនំស្រួយម៉ាកហានាមុី ក្លែងក្លាយនាំចូលពីប្រទេសវៀតណាម ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយនគរបាលស្រុកកោះធំ ដោយបានការសម្របសម្រួលនិតិវិធីពីសំណាក់លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចុះបើកប្រតិបត្តិការចាប់បង្ក្រាបទំនិញចាប់ហួយ និងនំស្រូយក្លែងក្លាយយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនជីបម៉ុងគ្រុបដែលទទួលបានសិទ្ទិលក់ផ្តាច់មុខទូទាំងប្រទេស។

ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង០៥និង៣០នាទី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវ២១Aភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅនិងទីតាំងមួយទៀតចំណុចភូមិខ្ពម ឃុំសំពៅពូន ស្រុកកោះធំ។

ម្ចាស់ទំនិញឈ្មោះស៊្រន ចន្ធី ភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅភូមិខ្ពបឃុំសំពោពូន ស្រុកកោះធំ មានស្រុកកំណើតនៅភូមិថ្នល់បែកសង្កាត់រការក្រៅ ក្រុងដូនកែវខេត្ត តាកែវត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ។

ប្រតិបត្តិការនេះសមត្តកិច្ចបានឃាត់រថយន្ ចំនួន៣គ្រឿង(ម៉ាកហុីយាន់ដាយ២គ្រឿងនិងរថយន្តកូរ៉េ១គ្រឿង)នំស្រួយម៉ាកRUAPUANផលិតនៅប្រទេសវៀតណាមចំនួន១៦៨កេស ស្មើរនិង២០១៦០កញ្ចប់តូច ដំណាប់ដូងម៉ាក មិញ ចូវ ផលិតនៅប្រទសវៀតណាម ៤៨កេស ស្មើរ២០០កញ្ចប់ ចាប់ហ៊ួយដូងម៉ាកSONGLONG ចំនួន៣កេស ស្មើ៤៨កំប៉ុងនិងនំចំរុះជាច្រើន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ