ព្រឹតិ្តការណ៍ថ្មីៗ

អសមត្ថភាពមេប៉ុស្តិ៍ភ្នំពេញថ្មី ចោរកាន់តែខ្លាំងដៃ ឆក់គ្មានញញឺតឡើយ!

2 ខែ មុន 1619 តូ សុផល

ភ្នំពេញ៖ស្ត្រីម្នាក់បានមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីដើម្បីដាក់ពាក់បណ្តឹងអោយសមត្ថកិច្ចជួយស្រាវជ្រាវក្រោយណីមានជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់យកកាបូបរបស់គាត់បានសម្រេច។ ករណីនេះកើតឡើងកាលពីម៉ោង ១៣និង២០នាទីរសៀលថ្ងៃទី០៨កញ្ញា២០១៨ នៅផ្លូវ១៩៨៦ ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ស្ត្រីរងគ្រោះឈ្មោះ យ៉ន សុផានី អាយុ២២ឆ្នាំមុខរបរនិស្សិតឆ្នាំទី៣ ស្នាក់នៅភូមិដីថ្មីសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមសំដីជនរងគ្រោះបានប្រាប់ថាមុនកើត ហេតុគាត់បានជិះម៉ូតូហុងដាកុបជ្រុងពណ៌ទឹក ប៊ិចម្នាក់ឯងចេញពីផ្ទះគោបំណងទៅសាលារៀនដោយជិះក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចខាងលើស្រាប់តែមានជន
សង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ មិនចាំងស្លាក មកពីក្រោយធ្វើសកម្មភាពឆក់យកកាបូបពណ៌ គគី ដែលគាត់ដាក់នៅលើទូកផ្នែកកណ្តាលម៉ូតូក្រោយពីឆក់ហើយបានជិះម៉ូតូកេចខ្លួនបាត់ស្រមោលតែម្តង។ជនរងគ្រោះបានប្រាប់ទៀតថានៅក្នុងកាបូបដែលចោរឆក់យកទៅបាត់នោះមានលុយជាង១០ម៉ឺនរៀលទូរស័ព្ទដៃម៉ាកអាយហ្វូនហ្វាយមួយគ្រឿងនិងឯកសារសំខាន់ៗមួយ
ចំនួនផង។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមដើរគ្រវីក្បាល ហួសចិត្ត ត្បិតបទល្មើសដូចជាងាយៗ ស្រែកដង្ហោយហៅរកប៉ូលីស តែគ្មានឃើញ មានតែរត់ទៅប្តឹងនៅប៉ុស្តិ៍ ភ្នំពេញថ្មី ឲ្យជួយស្រាវជ្រាវ ៕

គួរបញ្ជាក់ថាមួយរយះចុងក្រោយនេះក្នុងអាណាចក្រខណ្ឌសែនសុខបទល្មើសឆក់មានការកើនឡើង ជាពិសេសក្នុងសង្កាត់ភ្នំពេញថ្មីតែម្តង រីឯការបង្ក្រាបវិញគឺចប់និយាយហើយ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ