ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់ណាស់លោកព្រះ នារីម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយទៀតដួលត្រូវសណ្តោងរ៉ឺម៉កដឹកបន្លែមកកិនបែកក្បាលស្លាប់ក្នុងថ្លុកឈាម

11 ខែ មុន 209 តូ សុផល

ភ្នំពេញ៖ នារីម្នាក់ស្លាប់នៅនឹងកន្លែង ខណៈបើកម៉ូតូតាមផ្លូវទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតហើយដួលត្រូវបានម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែមកកិនពីលើ ក្រោយពីកើតហេតុ អ្នកបើកម៉ូតូរ៉ឺម៉កដឹកបន្លែបានបើកគេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៨ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សមត្ថកិច្ចបានឲ្យដឹងថា យុវតីរងគ្រោះមានឈ្មោះ លី ស៊ាវហ្វុង អាយុ ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ នៅសកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ស្នាក់នៅផ្ទះលេខ១៤៥ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេជនរងគ្រោះបើកម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FA-1335 ម្នាក់ឯងតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតហើយដួលម៉ូតូត្រូវបានម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែមកកិនពីលើ ក្រោយពេលកើតហេតុ អ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែបានបើកគេចខ្លួនបាត់។

ក្រោយកើតហេតុសព និងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!