ព្រឹតិ្តការណ៍ថ្មីៗ

មេប៉ុស្តិ៍ឃ្មួញ គៀងគរ សប្បុរសជន ប្រមូលអំណោយជួយគ្រួសារក្រីក្រ

1 ឆ្នាំ មុន 231 តូ សុផល

ភ្នំពេញ៖នាព្រឹកថ្ងៃទី៧ ខែកញ្ញា ២០១៨នេះ ក្រុមការងារសារព័ត៌មាន TNN, រស្មីគោកធ្លក, RKT TV online, SD Daily និង ភ្នាក់ងារព័ត៌មាន ហង្សមាស ប្រចាំខណ្ឌសែនសុខ បានមកទទួលអំណោយរបស់លោក ញាណ នន នាយប៉ុស្តិ៍នញរបាលរដ្ឋបាលឃ្មួញ  ដើម្បីយកទៅជួនពលរដ្ឋទីទាល់ក្រ និងពិការរភាព។

អំណោយដែលផ្តល់ជូនតាមរយ៉ះក្រុមព័ត៌មានដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ និងពិការភាពរួមមាន៖ អង្ករចំនួន ០៣បាវស្មើ១៥០កីឡូក្រាមទឹកត្រី៦យួរទឹកស៊ីអ៊ី៦យួរ
មីខ្លាឃ្មុំក្រហម៥កេស។

ខាងក្រោមជាបញ្ជីរាយនាមសប្បុរសជន៖
1/លោកអនុសេនីយ៍ឯក ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ

2/លោក អនុសេនីយ៍ទោ សឿន សុផាត មន្ត្រីប៉ុស្តិ៍នគរ
បាលរដ្ឋបាលឃ្មួញ

3/ សៀង ដារ៉ា សប្បុរសជន 4/លោក វន សុផាន់ណាសប្បុរសជន ទី5/ លោក ធួន សប្បុរសជន
និងទី៦/លោក ញឹុម ធន់ធារិទ្ធ សប្បុរសជន។

ដោយមានការអាណិតអាសូរហើយជួបការខ្វះខាតជាក់ស្តែងតាមបណ្តាញទំនាក់ទំនងសង្គម Faebook ហើយជាទឹកចិត្តខ្មែរចេះជួយខែ្មរនោះក្រុមការងារព័ត៌មានយើង និងនាំយកអំណោយខាងលើទៅជូនដល់លំនៅដ្ឋានរបស់បងប្អូនពលរដ្ឋទីទាល់ក្រ និងពិការរភាពក្នុងពេលឆាប់ៗខាងមុខ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ