ព្រឹតិ្តការណ៍ថ្មីៗ

កុំចេះតែហ៊ាន! បាញ់ត្រីអស់លុយ​ បបួលគ្នាចេញឆក់ទូរស័ព្ទ នៅខណ្ឌចំការមន​ ជិះរត់មកជាប់ខ្នោះ នៅខណ្ឌដូនពេញ

2 ខែ មុន 776 តូ សុផល

រាជធានី​ភ្នំពេញ ៖​ (បាញ់ត្រី​ចាញ់អស់លុយដូចគ្នា បបួលគ្នា​ចេញឆក់​) បុរសម្នាក់ជិះកំពុងម៉ូតូតាមផ្លូវ កាន់ទូរស័ព្ទផ្ញើសារជាសំលេងទៅមិត្តភ័ក្តស្រាប់តែលេខមុខ​ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង​ឌុបគ្នា មកអែបក្បែររួចធ្វើសកម្មភាពឆក់ទូរស័ព្ទ បានសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួន​ ត្រូវម្ចាស់គេដេញតាម​ស្រែក​ ចោរៗ ផ្អើលកម្លាំងសមត្ថកិច្ចល្បាតនៅប្រចាំការតាមគោលដៅ និងក្រុមអ្នកសារព័ត៌មាន​ បោះដៃតាមវិទ្យុទាក់ទង​ សហការគ្នារហូតដេញតាមស្ទាក់ចាប់ឃាត់ខ្លួនបានទាំង២នាក់ វាយខ្នោះបញ្ជូនទៅប៉ុស្តិ៍ភ្លាមៗផងដែរ។

ករណីឆក់ទូរស័ព្ទ​នេះបានកើតឡើងនៅវេលាម៉ោងជិត០៣ទាបភ្លឺ​ ឈានចូលថ្ងៃសៅរិ៍ ទី០៨​ ខែកញ្ញា​ ឆ្នាំ​២០១៨នេះ នៅមុខហាងលក់ផ្លែឈើ ស្រីមុំ​ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃ​២ ខណ្ឌចំការមន​​ ហើយព្យាយាមជិះម៉ូតូគេចខ្លួន រហូតឃាត់ខ្លួនបាននៅម្ដុំបឹងកក់ ជិតមន្ទីរពេទ្យកាល់ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់មានឈ្មោះដូចជា ទី១.ឈ្មោះ ​ឃាង​ ម៉េងលី អាយុ២៤ឆ្នាំ​ មុខរបរមិនពិតប្រាកដ មានទីលំនៅ​ក្នុងខេត្តកណ្ដាល ជាម្ចាស់ម៉ូតូ Honda Dream ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1FZ-8433 (ជាអ្នកបើកម៉ូតូ)។ ទី២.ឈ្មោះ ពេជ្រ សុ​កុម្ភៈ​ ភេទប្រុស​ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ​ មានទីលំនៅ​ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល (ជាអ្នកធ្វើសកម្មភាព)។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបាននោះ​ ជនសង្ស័យទាំង២នាក់ បានរៀបរាប់ប្រាប់ថា​ ពួកគេទាំងពីរនាក់ទើបតែស្គាល់គ្នាថ្ងៃកើតហេតុនេះ នៅកន្លែងហ្គេមបាញ់ត្រីមួយកន្លែង នៅប្លុកទួលសង្កែ ខណ្ឌឬស្សីកែវ​ ដោយសារតែពួកគេទាំង២នាក់​ បាញ់ត្រី​ចាញ់អស់លុយដូចគ្នា ទើបនិយាយ​ត្រូវរ៉ូវ​គ្នា បែកគំនិត បបួលគ្នាជិះម៉ូតូ​ចេញឆក់​ ហើយក៏ប្រទះឃើញ​បុរសរងគ្រោះជិះម៉ូតូកាន់ទូរស័ព្ទតែឯង ដែលជាឱកាសល្អផង​ ទើបពួកគេជិះតាមពីក្រោយ​ ឆក់ទូរស័ព្ទ​ Iphone​ 6Plus នោះ​ បានសម្រេច​ តែជិះរត់មិនរួចក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។

ប្រភពពី​បុរសរងគ្រោះបានប្រាប់អោយដឹងថា នៅមុនកើតហេតុបន្តិច​ រូបគាត់បានជិះម៉ូតូមួយគ្រឿងម្នាក់ឯង ធ្វើដំណើរតាមផ្លូវព្រះសីហនុ ពីលិចទៅកើត លុះមកដល់ជិតវត្តមហាមន្ត្រី​ រូបគាត់បានកាន់ទូរស័ព្ទយកមកផ្សារជាសំលេងទៅមិត្តភ័ក្ត ស្រាប់តែលេខមុខ​ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង​ឌុបគ្នា ក្នុងល្បឿនយ៉ាងលឿន​ មកពីក្រោយ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់គាត់ បានសម្រេច ហើយជនសង្ស័យបានព្យាយាមបន្ថែមល្បឿនជិះម៉ូតូគេចខ្លួន​ ទើបរូបគាត់ជិះដេញតាមហើយ​ស្រែក​ “ចោរៗ” បង្កឲ្យភ្ញាក់ផ្អើលដល់កម្លាំងល្បាតដែលប្រចាំការតាមគោលដៅពួនស្ទាក់ និងក្រុមអ្នកសារព័ត៌មាន​ បោះដៃតាមវិទ្យុទាក់ទង​ សហការគ្នាជួយអន្តរាគមន៍ ដេញតាមរហូតស្ទាក់ចាប់ឃាត់ខ្លួនបានទាំង២នាក់តែម្ដង រួចវាយខ្នោះបញ្ជនទៅប៉ុស្តិ៍នគរបាលស្រះចកភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុដោយសារតែករណីនេះបានកើតឡើងនៅក្នុងមូលដ្ឋានខណ្ឌចំការមន ទើបប៉ុស្តិ៍នគរបាលស្រះចក បានប្រគល់ជនសង្ស័យទៅអោយសមត្ថកិច្ចខណ្ឌចំការមនវិញ ដើម្បីយកទៅបន្តធ្វើការសួរនាំ និងចាត់ការតាម​នីតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ